====== ពលរដ្ឋខ្មែរចំនួន ០៤នាក់ វិលត្រឡប់ពីប្រទេសថៃ ចូលមកតាមអូរច្រករបៀង (ស្លាបស្តាំនិងស្លាបឆ្វេង) របស់ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ====== https://www.facebook.com/GDIOfficial 01-09-2020 នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ មានពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលមកតាមអូរច្រករបៀង (ស្លាបស្តាំ) របស់ប៉ុស្តិ៍ចំនួន ០៣នាក់ និងស្លាបឆ្វេងចំនួន ០១នាក់។ នគរបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានសហការជាមួយផ្នែកចត្តាឡីស័ក ធ្វើការអប់រំណែនាំ និងពិនិត្យកំដៅជូនពួកគាត់ រួចបានប្រគល់អ្នកទាំងពីរនាក់ខាងលើ ជូនទៅមន្ត្រីចត្តាឡីស័ក ដើម្បីអនុវត្តតាមនីតិវិធីបន្ត។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទមិនអនុញ្ញាតឲ្យអ្នកដំណើរជាតិ និងអន្តរជាតិ ចូល-ចេញ ឆ្លងកាត់នៅឡើយទេ ចំពោះរថយន្តដឹកជញ្ជូនទំនិញ គឺអនុញ្ញាតឲ្យ ចូល-ចេញ ជាធម្មតា៕ {{tag>សារព័ត៌មាន បាត់ដំបង កូវិដ១៩}}