====== កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ ពិនិត្យឃើញពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ចំនួន ០៣នាក់ ====== https://www.facebook.com/GDIOfficial 02-11-2020 នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៦និង១៥នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ ពិនិត្យឃើញពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ចំនួន ០៣នាក់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ០៣នាក់នេះ មាន ១-ឈ្មោះ គឹម រ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ, ២-ឈ្មោះ ស្រះ យ៉ា ភេទស្រី អាយុ ៤២ឆ្នាំ ភូមិស្រងែ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត, ៣-ឈ្មោះ ចិន ស្រីនាង ភេទស្រី អាយុ ២៦ឆ្នាំ ភូមិស្រែក្នុង ឃុំព្រៃយ៉ាវ ស្រុកជុំគិរី ខេត្តកំពត និងបានធ្វើការសាកសួរ អប់រំណែនាំ រួចប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តនិតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវីដ-១៩៕ {{tag>សារព័ត៌មាន កោះកុង}}