====== លោក អ៊ីវ លាង ចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូន កម្មករ ពលករចំណាកស្រុក ====== http://nokorwatnews.com/ 10-09-2020 ភ្នំពេញ៖ ខាងអគ្គាធិការដ្ឋានបានឱ្យដឹងថា៖ ព្រឹកថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាថ្ងៃទី១៦-១៧-១៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ព្រុំ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ និងជាប្រធានក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអនុប្រធានទី១ ក្រុមការងារចុះជួយក្រុង ស្រុក អនុប្រធាន សមាជិកក្រុមការងារចំណាកស្រុក និងអភិបាលរងក្រុង ស្រុក ទទួលបន្ទុកការងារចំណាកស្រុក៕ {{tag>សារព័ត៌មាន ព្រៃវែង កូវិដ១៩}}