====== កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ====== http://cambodiapolice.com/policekh/ 12:15 pm 23 កក្កដា 2020 ខេត្តក្រចេះ ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន នៅចំណុចសាមគ្គី ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ (ក្នុងកម្មវិធីចែកមុងជូនប្រជាពលរដ្ឋរបស់មណ្ឌលសុខភាពស្វាយជ្រះ) ។ កន្លងនោះកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបានធ្វើការផ្សព្វផ្សាយនិងចែកខិតប័ណ្ណរួមមាន ៖ ១.ផ្សព្វផ្សាយសេចក្ដីចូលរួមអំពាវនាវចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។ ២.ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ។ ៣.ចែកសារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ។ ៤.ផ្សព្វផ្សាយអនុក្រិត្យលេខ៣៩អនក្រ,បកចុះថ្ងៃទី១៧ ខែមិនាឆ្នាំ២០២០ស្តីពីការពិន័យអន្តរកាលចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ។ ៥.ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់បទល្មើសបញ្ហាចោរកម្ម គ្រប់ប្រភេទ ។ **៦.ផ្សព្វផ្សាយ រួមគ្នាបង្ការការប្រើអំពើហឹង្សាទាក់ទង នឹងយេនឌ័រ,អំពើជួញដូរស្រ្ដីនិងកុមារ ។** ៧.ផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រាប់មិនទាន់ផ្ទុះ ។ ៨.ផ្សព្វផ្សាយ អំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។ ៩.ផ្សព្វផ្សាយអំពីគ្រោះអគ្គីភ័យ និងផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធីការការពារទប់ស្កាត់នៃការរីករាលដាលអំពីជំងឺកូរវីដ១៩ផងដែរ ។ **នៅក្នុងនោះផងដែរកម្លាំងក៏បានធ្វើការផ្សព្វផ្សាយនូវលក្ខណះសម្បត្តិទាំង០៩យ៉ាង របស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។ ដែលមានអ្នកចូលរួមចំនួន២៥៧នាក់/ស្រីចំនួន២១០នាក់** ៕ ប្រភពៈ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សម្រួលដោយៈ អ.ទោ.រឿង សុវណ្ណដែត