====== ពលករពលរដ្ឋខ្មែរវិលត្រឡប់មកកម្ពុជាទាំងអធ្រាត្រតាមអូរច្រករបៀង ====== https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ ម៉ោង ០៨:៥៦ Kian Sokheak រាជធានីភ្នំពេញ ៖ នៅអធ្រាត្រថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ឈានចូលថ្ងៃទី២៦ ខែមីនា វេលាម៉ោង០១និង០០នាទីយប់ មានពលករប្រជាពលរដ្ឋខ្មែរបានវិលត្រឡប់មកប្រទេសកម្ពុជាឆ្លងកាត់តាមអូរច្រករបៀង(ស្លាបឆ្វេង) របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ កម្លាំងនគរបាលប៉ុស្តិ៍បាននាំពួកគាត់មកទីតាំងប៉ុស្តិ៍ ដើម្បីសួរនាំ និងសហការជាមួយមន្ត្រីចត្តាឡីស័កពិនិត្យសុខភាពរបស់ពួកគាត់ ដោយមិនមាននរណាម្នាក់មានឡើងកម្តៅខុសប្រក្រតីនោះទេ និងបានធ្វើការប្រគល់ទទួលប្រជាពលរដ្ឋខាងលើជូនទៅខាងចត្តាឡីស័ក ដើម្បីគ្រប់គ្រង និងអនុវត្តនីតិវិធីបន្ត ៕ {{tag>សារព័ត៌មាន បាត់ដំបង}}