====== អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្ហាញចំនួនពលរដ្ឋខ្មែរដែលត្រូវបរទេសបញ្ជូនមកវិញ ====== http://kleykley.sabay.com.kh/ ថ្ងៃនេះ ម៉ោង 13:27 គិតត្រឹមដើមឆ្នាំ២០២០ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពលរដ្ឋខ្មែរ ដែលទៅធ្វើការដោយខុសច្បាប់នៅ ១៤ប្រទេស បានចំនួនជិត ១ម៉ឺន ៥ពាន់នាក់ បើធៀបទៅនឹងឆ្នាំ២០១៨ ថយចុះជាង ១ម៉ឺន ៧ពាន់ នាក់ស្មើនឹង ៥៣ ភាគរយ។ ការថ្លែងនេះនៅក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី ៣០ មករា នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។ លោក ណុប វី អគ្គនាយកដ្ឋានរងអន្តោប្រវេសន៍ បានថ្លែងបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវអាជ្ញាធរចំនួន១៤ប្រទេសបញ្ជូនមកវិញនោះ រួមមានប្រទេសថៃ ១ម៉ឺន ៣ពាន់នាក់ ,ជប៉ុន ២០៥នាក់,ម៉ាឡេស៊ី ១៨២នាក់ ,ចិន ១៤៧នាក់ ,កូរ៉េខាងត្បូង ១៤១នាក់ ,អាមេរិក ៧៧នាក់ និងប្រទេសវៀតណាម ៥២នាក់។ ទន្ទឹមនឹងនេះ ពលករខ្មែរចេញទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់តាមរយៈក្រុមហ៊ុនចំនួន ៤២ មានជាង៧ម៉ឺននាក់ ប្រៀបធៀបនឹងឆ្នាំ២០១៨ តិចជាងចំនួនជាង៣ម៉ឺននាក់ ស្មើ២៩,៣២%។អត្ថបទ៖ កុសល {{tag>សារព័ត៌មាន ភ្នំពេញ}}