====== លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា បានអញ្ជើញដឹកនាំកិច្ចប្រជុំ តាមរយៈប្រព័ន្ធ Zoom ស្តីពីការពង្រឹងការងារការឆ្លងដែនខុសច្បាប់ របស់ជនបរទេស ចូលមកកាន់មូលដ្ឋានខេត្តត្បូងឃ្មុំ និងការងារផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ====== http://cambodiapolice.com/policekh/ 8:30 pm 4 ឧសភា 2021 ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ តាមរយៈប្រព័ន្ធ Zoom ស្តីពីការ ពង្រឹងការងារការឆ្លងដែនខុសច្បាប់ របស់ជនបរទេស ចូលមកកាន់មូលដ្ឋានខេត្តត្បូងឃ្មុំ និងការងារផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ។លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនមន្ត្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ របស់ក្រសួងសុខាភិបាល និងអនុវត្ត ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ៕ {{tag>សារព័ត៌មាន ត្បូងឃ្មុំ}}