====== នគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ទទួលពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ចំនួន ៨នាក់ ====== http://cambodiapolice.com/policekh/ 10:24 am 19 តុលា 2021 បាត់ដំបង ៖ នៅវេលាម៉ោង០៤ និង១០នាទីទាបភ្លឺ ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ ចំនួន០៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ រ៉ាត់ (នាយប៉ុស្តិ៍) រួមជាមួយកម្លាំងផ្នែកស៊ើបការណ៍ចំនួន០២នាក់ ដឹកដោយលោកអនុសេនីយ៍ទោ សេង រ៉ើន (នាយផ្នែក) សហការជាមួយកម្លាំងយោធាកងអនុសេនាធំគាំទ្រ, វរសេនាតូច៥៣៣ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ហែម សឿន (មេបញ្ជាការរងកងអនុសេនាធំ), កម្លាំងយោធាកងអនុសេនាធំទី១, វរសេនាតូចលេខ១ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ស៊ឹង ស៊ិត (មេបញ្ជាការរងកងអនុសេនាធំ) រួមជាមួយកម្លាំងអន្តរាគមន៍វរសេនាតូចលេខ១ ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី អ៊ុក រំដួល (ជំនួយការហ្វឹកហ្វឺន) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជា វិញត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៨នាក់ ស្រី០៥នាក់ ក្មេង០៣នាក់ ក្មេងស្រី០២នាក់។ បន្ទាប់ពីទទួលបាន កម្លាំងសមត្ថកិច្ចបានយកបងប្អូនប្រជាពលរដ្ឋមកកាន់គោលដៅប្រចាំការ ដើម្បីសាកសួរកត់ឈ្មោះ និងអប់រំណែនាំ រួចប្រគល់ឲ្យទៅក្រុមគ្រូពេទ្យដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ គីឡូ១៣ ធ្វើការពិនិត្យសុខភាព៕ {{tag>សារព័ត៌មាន បាត់ដំបង}}