====== កុងស៊ុលកម្ពុជា ចែកស្បៀងអាហារ ជូនពលករខ្មែរនៅថៃជាង ១០០គ្រួសារ កំពុងជួបទុក្ខលំបាកដោយកូវីដ និងជំនន់ទឹកភ្លៀង ====== https://dap-news.com/ ByKD102Posted on October 21, 2021 ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានសហការជាមួយអាជ្ញាធរថៃ នៃស្រុកគោកធ្យូង ខេត្តសាកែវ និងអង្គការការពារសិទ្ធិពលករ ចុះសួរសុខទុក្ខ និងយកស្បៀងអាហារ ជូនពលករខ្មែរចំនួន ១២៨គ្រួសារ នៅឃុំណុនម៉ាក់មុន ស្រុកគោកធ្យូង ។ អំណោយឧបត្ថម្ភមានដូចជា អង្ករ មីកញ្ចប់ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ទឹកដោះគោ និងសម្ភារៈមួយចំនួនទៀត ។ បន្ថែមពីនេះ ក្រុមការងារបានធ្វើការណែនាំអប់រំ និងក្រើនរំលឹកបន្ថែមដល់ ពលករខ្មែរទាំងអស់ ត្រូវថែទាំសុខភាពដើម្បី ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ជាប្រចាំ ពេលចេញធ្វើដំណើរទៅក្រៅ ឧស្សាហ៍លាងដៃនឹងសាប៊ូអាកុល ឬជែល មិនត្រូវទៅកន្លែងណា ដែលមានមនុស្សច្រើន ឬកន្លែងដែលមានខ្យល់ចេញចូលតិច និងអនុវត្តតាមវិធានការសុខាភិបាលថៃ ដែលអាជ្ញាធរថៃបានណែនាំ ព្រមទាំងហានិភ័យនៃ ការឆ្លងដែនចេញចូលកម្ពុជា-ថៃខុសច្បាស់ ៕ {{tag>សារព័ត៌មាន ប្រទេសថៃ}}