====== កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិខ្មែរប្រុស-ស្រី ០៣នាក់ និង ជនជាតិ០១នាក់ប្រុងឆ្លងដែនទៅប្រទេសថៃ ====== https://www.facebook.com/neakmeasnews/ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជីវ័ន្ត គេហទំព័រ នាគមាស ក្រុងប៉ោយប៉ែត÷ នៅវេលាម៉ោង០៤:១០នាទី ទៀបភ្លឺចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរងនាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិខ្មែរប្រុស-ស្រី ០៣នាក់ ជនជាតិចិន ០១នាក់ បន្ទាប់ពីនាំគ្នាប្រុងឆ្លងដែនទៅប្រទេសថៃ ។ សូមបញ្ជាក់ថា ពលរដ្ឋខ្មែរប្រុស-ស្រី ០៣នាក់ និងជនជាតិចិនម្នាក់ ដែលឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម: ១:ឈ្មោះ លី ពីងស៊ីង ភេទប្រុស អាយុ២៦ ជនជាតិចិន មកពីខេត្តកំពង់សោម ប្រុងឆ្លងដែនតាមថៃនិងបន្តទៅភូមា។ ២:ឈ្មោះ សឿន ផាន់នី ភេទប្រុស អាយុ ២៤( ខ្មែរ) មកពីខេត្តកំពង់ធំ។ ៣:ឈ្មោះ តឹក វុទ្ធី ភេទប្រុស អាយុ១៦ ឆ្នាំ( ខ្មែរ) មកពីខេត្តកំពង់ធំ។ ៤:ឈ្មោះ រ៉ា ពិសី ភេទស្រី អាយុ២០( ខ្មែរ) រស់នៅភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ តាមចំលើយសារភាពរបស់ពលរដ្ឋខ្មែរបានឲ្យដឹងថា ពួកគាត់ប្រុងឆ្លងដែនទៅធ្វើការនិងលក់ដូរនៅផ្សារលុងគ្លឿ ដោយមេខ្យល់យកម្នាក់៤០០០ (បួនពាន់បាត) សំរាប់ពលរដ្ឋខ្មែរ និងជនជាតិចិន០១នាក់ ៥០០០ (ប្រាំពាន់បាត) ។ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរងនាយសេនា ធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងរបស់លោកបានឃាត់ខ្លួនជនជាតិខ្មែរប្រុស-ស្រី ០៣នាក់ និងជនជាតិចិន០១នាក់សរុបទាំងអស់០៤នាក់ នៅចំណុចចំការដំឡូងខាងក្រោយប៉ុស្តិ៍ដើម កកោះព្រៃគប់ ឋិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាប់មកកម្លាំងរបស់លោកបាននាំជនជាតិចិន និង ជនជាតិខ្មែរទាំងនោះមកសឹករងក្រុងប៉ោយប៉ែត ដើម្បីធ្វើកំណត់ហេតុ និង រងចាំបញ្ជួនទៅឲ្យជំនាញចាត់ការបន្ត ព្រមទាំងធ្វើចត្តឡីស័ក ផងដែរ ។ {{tag>សារព័ត៌មាន បន្តាយមានជ័យ}}