====== សម្ដេច ស ខេង ដឹកនាំប្រជុំ ស្ដីពីលទ្ធផល ការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រប់ទម្រង់ ====== https://dap-news.com/national/2022/10/07/283516/ ByKD102Posted on October 7, 2022 ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី លទ្ធផលនៃការអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ក្រសួង-ស្ថាប័ន្ធពាក់ពន្ធ, រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ សូមរំលឹកថា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាដាច់ណាត់អភិបាលខេត្ត អភិបាលរាជធានី និងមន្ត្រីមូលដ្ឋានជាច្រើនផ្សេងទៀត ចាត់វិធានការទាន់ពេលវេលាចេញ បង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមតូប គុយទាវ ហាងការហ្វេផ្សេងៗ នៅតាមមូលដ្ឋាន។ ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ការបង្ក្រាបល្បែងស៊ីសង នឹងអាចចូលរួមចំណែកក្នុង កាត់បន្ថយការជួញដូរ មនុស្សបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យភូមិឃុំមានសុវត្ថិភាព និងជួយប្រជាពលរដ្ឋសន្សំបានប្រាក់កាស និងរស់នៅប្រកបដោយសុខដុមរមនា ជាមួយគ្នា៕ {{tag>សារព័ត៌មាន ភ្នំពេញ}}