====== រដ្ឋមន្ត្រីក្រសួងការងារជួបសំណេះសំណាលជាមួយពលករខ្មែរនៅខេត្តក្នុងប្រទេសថៃ ====== https://www.khmertimeskh.com/ Khmer Times August 8, 2022 រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខកម្មករកម្ពុជានៅរោងចក្រក្នុងក្រុងនគររាជសីមា ប្រទេសថៃ ដើម្បីពិនិត្យស្ថានភាពរបស់ពួកគេ។ ក្នុងអំឡុងពេលធ្វើឡើងនៅថ្ងៃទី៧ ខែសីហា លោករដ្ឋមន្ត្រី សំហេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដោយបាននិយាយថា ពួកគាត់ទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះពលករនៅក្រៅប្រទេស។ រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងអំណរគុណដល់ក្រុមហ៊ុនថៃដែលបានផ្តល់ឱកាសការងារដល់ពលករកម្ពុជា ក៏ដូចជាផ្តល់អាហារដល់ពួកគេ និងបានថែរក្សាសុខភាពពលករកម្ពុជាឱ្យបានល្អផងដែរ។ លោករដ្ឋមន្ត្រី សំហេង បានកោតសរសើរដល់កម្មករ-កម្មការិនីកម្ពុជា ដែលមានស្មារតីតស៊ូ ប្រឹងប្រែងធ្វើការ ប្រកបរបរចិញ្ចឹមជីវិត ដើម្បីបង្កើមចំណូលជាតិ។ លោកបានបន្ថែមថា ក្នុងមួយឆ្នាំៗ ពលករនៅក្រៅប្រទេសផ្ញើប្រាក់ប្រមាណ ២ពាន់លានដុល្លារ ដល់គ្រួសារ ហើយពេលពួកគេត្រឡប់មកកម្ពុជាវិញ ពួកគេបាននាំយកជំនាញដែលរៀននៅបរទេសមកជាមួយផងដែរ។ លោក សំហេង ដែលជាប្រធានគណៈកម្មការនីតិកម្ម បានគូសបញ្ជាក់ថា គណៈកម្មការបានបើកយុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់កម្មករ ដោយការផ្តល់ និងចេញឯកសារធ្វើដំណើរ។លោករដ្ឋមន្ត្រី បានណែនាំដល់កម្មករ-កម្មការិនី បន្តថែរក្សាសុខភាព ដោយប្រកាន់ខ្ជាប់នូវវិធានការ ដើម្បីការពារការរីករាលដាល និងការឆ្លងជំងឺកូវីដ-១៩ និងចូលរួមគោរពច្បាប់ប្រទេសដែលខ្លួនកំពុងធ្វើការ៕ {{tag>សារព័ត៌មាន ប្រទេសថៃ}}