====== ពលករ១គ្រួសារត្រឡប់ពីថៃ ប្តីលាងជើងអូរក្បែរបន្ទាយទាហាន ជួបគ្រោះអកុសល ====== https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ០៧ ខែ សីហា ឆ្នាំ ២០២២ ម៉ោង ១៤:១១ ខេត្តបន្ទាយមានជ័យ ៖ បុរសជាពលករម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈជនរងគ្រោះត្រឡប់មកពីធ្វើការនៅប្រទេសថៃជាមួយប្រពន្ធកូន ក៏បានលាងជើងអូរព្រំដែនក្បែរបន្ទាយទាហានឈុតខ្មៅត្រូវខ្សែភ្លើងឆ.ក់ បណ្តាលឱ្យស្លា.ប់កាលពីវេលាម៉ោង២ឈានចូលព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចអូរព្រំដែន ស្ថិតភូមិថាប់សេរី ឃុំថាប់សេដិត ស្រុកតាប្រាយ៉ា ប្រទេសថៃ ។ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧បានប្រាប់ថា ជនរងគ្រោះដែលស្លា.ប់ឈ្មោះ សន ផល្លី ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ តាមប្រភពពីប្រពន្ធនិងកូនរបស់ជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ ពួកគាត់ត្រឡប់ពីធ្វើការតាមបន្ទាត់ព្រំដែននៅប្រទេសថៃជាមួយប្តីនិងប្រពន្ធកូន៣នាក់ រួមជាមួយអ្នកស្រុក ដើម្បីមកផ្ទះ ហើយមកដល់មាត់អូរ ប្តីបានចុះលាងជើងអូរព្រំដែនក្បែរបន្ទាយឈុតខ្មៅទាហានថៃ ស្រាប់តែត្រូវខ្សែភ្លើងឆ.ក់ធ្លាក់ចូលទឹកអូរ ហើយត្រូវបានទាហានឈុតខ្មៅថៃ និងប្រជាពលរដ្ឋដែលទៅជាមួយ បាននាំគ្នាជួយសង្គ្រោះបញ្ជូនទៅមន្ទីពេទ្យស្រុកតាប្រាយ៉ា ប្រទេសថៃ ដែរ ប៉ុន្តែជាអកុសលប្តីរបស់គាត់បានស្លា.ប់បាត់បងជីវិតទៅហើយ។ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧បានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានថាមានជនរងគ្រោះម្នាក់ត្រឡប់ពីធ្វើការនៅប្រទេសថៃតាមបន្ទាត់ព្រំដែនទៅព្រឹកវិលល្ងាចត្រូវខ្សែភ្លើងឆ.ក់ស្លា.ប់ ក៏បានទទួលទៅយកមកផ្ទះជនរងគ្រោះ ហើយពិនិត្យនិងសាកសួរព័ត៌មាន គឺជនរងគ្រោះត្រូវបានខ្សែភ្លើងឆ.ក់ បណ្តាលឱ្យស្លា.ប់ពិតប្រាកដមែន ។ ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់ស.ពជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ៕ {{tag>សារព័ត៌មាន បន្ទាយមានជ័យ}}