====== ពលករកម្ពុជានៅក្រៅប្រទេស មួយឆ្នាំបញ្ជូនលុយមកស្រុកវិញជិត ៣ ប៊ីលានដុល្លារ ====== https://www.kampucheathmey.com/local-news/394065 ថ្ងៃពុធ ១២ តុលា ២០២២ដោយ Dy Bunnara លោក ហេង សួរ រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ក្នុងសន្និសីទព្រឹកនេះថា ពលករទេសន្តរប្រវេសក៍កម្ពុជាដែលកំពុងបម្រើការងារនៅក្រៅប្រទេស មួយឆ្នាំៗបានបញ្ជូនលុយមកស្រុកវិញជាង ២.៧ ប៊ីលានដុល្លារ។ គិតត្រឹមឆ្នាំ ២០២២ មានពលករទេសន្តរប្រវេសន៍កម្ពុជាជាង ១.៣ លាននាក់កំពុងធ្វើការនៅក្រៅប្រទេស។ ក្នុងនោះប្រទេសថៃមានជាង ១.២ លាននាក់ សាធារណរដ្ឋកូរ៉េជាង ៤ ម៉ឺននាក់ ម៉ាឡេស៊ីជាង ២ ម៉ឺននាក់ និងប្រទេសជប៉ុនជាង ១ ម៉ឺននាក់។ លោក ហេង សួរបានបន្តថា ពលករទេសន្តប្រវេសន៍បានក្លាយជាកម្លាំងចលករមួយដ៏សំខាន់ ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ៕ {{tag>សារព័ត៌មាន ភ្នំបេញ}}