====== អភិបាលរងខេត្តព្រះសីហនុ៖រឿងឧក្រិដ្ឋកម្មនៅខេត្តភាគច្រើនត្រូវបានបំប៉ោងនិងប្រឌិត ដើម្បីបង្កភាពចលាចល ====== https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 12/03/2022 - 12:26 លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តាមរយៈវិទ្យុបារាំងអន្តរជាតិRfi នៅរសៀលថ្ងៃទី១២មិនានេះ បានច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់កាសែតអនឡាញថៃដែលថាមានស្ត្រីជនជាតិថៃមួយរូបដែលមកធ្វើការខុសច្បាប់នៅកម្ពុជាក្នុងខេត្តព្រះសីហនុ ត្រូវបានឧក្រិដ្ឋជនជាជនជាតិចិនប៉ុនប៉ងប្រមាញ់យកសរីរាង្គសម្រាប់ជួញដូរក្នុងទីផ្សារងងឹត។ លោកអភិបាលរងខេត្តព្រះសីហនុរូបនេះ បានគូសបញ្ជាក់ថា ករណីឧក្រិដ្ឋកម្មនៅខេត្តព្រះសីហនុភាគច្រើនក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានបំប៉ោងនិងប្រឌិតឡើងដោយបុគ្គលតាំងនាមជាជនរងគ្រោះ និងជនទុច្ចរិចមួយចំនួនទៀតដើម្បីបង្កភាពចលាចលនៅក្នុងសង្គម៕ {{tag>សារព័ត៌មាន ព្រះសីហនុ}}