====== នគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនស្ត្រីម្នាក់ ករណីសញ្ចារកម្មនៅហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV ====== https://cen.com.kh/archives/576939.html Posted ByPen Srey NeatNovember 24, 2022 កំពង់ចាម ៖ មន្ត្រីនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ឆន ធី ភេទស្រី អាយុ៣៩ឆ្នាំ ជាតិខ្មែរ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរ មេកាខារ៉ាអូខេ និងនារីរកស៊ីផ្លូវភេទ ០២ នាក់ (ជាអនីតិជន ០១ នាក់) មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។ ប្រភពដដែលបានបន្តថា ក្រោយពីសាកសួរ និងដោយមានការចូលរួមនីតិវិធីពីសំណាក់ភ្នាក់ងារសង្គមកិច្ចអមនឹងជនរងគ្រោះជាអនីតិជន សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឆន ធី ពីបទសញ្ចារកម្មប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨ និង៣០នាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ វត្ថុតាងរួមមាន ស្រោមអនាម័យប្រើប្រាស់រួច០៥ និងមិនទាន់ប្រើប្រាស់ ចំនួន០៦ ។ ចំពោះជនរងគ្រោះម្នាក់ សមត្ថកិច្ចបានប្រគល់ជូនអង្គការមេត្រីអន្តរជាតិ តាមរយៈមន្ទីរសង្គមកិច្ច រីឯជនរងគ្រោះម្នាក់ទៀត បានប្រគល់ជូនក្រុមគ្រួសារវិញ ៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី {{tag>សារព័ត៌មាន កំពង់ចាម}}