__**[[:Start|Home]]**__ > __**[[:ncct|About NCCT]]**__ > __**[[:work_group|Working Group]]**__ ====== ក្រុមការងារ អនុវត្តច្បាប់ ====== * [[:working_group:law_enforcement:operation:index|គណៈបញ្ជាការដឹកនាំប្រតិបត្តិការ]] ===== សមាសភាព ===== ^ ឈ្មោះ ^ មុខតំណែង ^ សមាជិកភាព​ ^ | ១. ឯកឧត្តម នាយឧត្តមសេនីយ៍ **ស ថេត** | អគ្គស្នងការ នៃអគ្គស្នងការនគរបាលជាតិ | ប្រធាន | | ២. ឯកឧត្តម **ជីវ ផល្លី** | អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ | អនុប្រធាន​អចិន្ត្រយ៍ | | ៣. លោកជំទាវឱសថការី **លី គឹមអេង** | រដ្ឋលេខាធិការក្រសួងសុខាភិបាល | អនុប្រធាន | | ៤. ឯកឧត្តម **តាន់ សេណារ៉ុង** | ព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ | អនុប្រធាន | | ៥. លោកឧត្តមសេនីយ៍ទោ **តែ សុថារេត** | អគ្គលេខាធិការរង គ.ជ.ប.ជ | អនុប្រធាន | | ៦. លោកឧត្តមសេនីយ៍ទោ **សុក សំបូរ** | ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ | អនុប្រធាន | | ៧. លោកជំទាវ **ប៉ែន ផល្លីការ** | ប្រធាននាយកដ្ឋានកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌ នៃក្រសួងយុត្តិធម៌ | អនុប្រធាន | | ៨. លោក **យូ សុភ័ក្រ** | ប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា | អនុប្រធាន | | ៩. លោកជំទាវ ឧត្តមសេនីយ៍ឯក **លឹម រស្មី** | អគ្គនាយករង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ | សមាជិកា | | ១០. ឯកឧត្តម ឧត្តមសេនីយ៍ឯក **អ៊ុក ហៃសីឡា**| អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៏​ ក្រសួងមហាផ្ទៃ | សមាជិក | | ១១. លោក **ជួប ណារ៉ាត់** | អគ្គនាយករង​ អគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | សមាជិក | | ១២. លោក **ស៊ុំ វណ្ណារ័ត្ន** | អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៏សង្គម ក្រសួងកិច្ចការនារី | សមាជិក | | ១៣. លោក **សេង សុជាតិ** | ប្រធាននាយកដ្ឋានកិច្ចការកុងស៊ុល នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ | សមាជិក | | ១៤. លោកឧត្តមសេនីយ៍ទោ **វ៉ែន មុន្នីរ័ត្ន** | នាយករងទីចាតិការការងារព្រំដែនអគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ | សមាជិក | | ១៥. លោកឧត្តមសេនីយ៍ទោ **សុខ ងី** | អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ | សមាជិក | | ១៦. លោកស្រី **កេត សារ័ត្ន** | អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី | សមាជិកា | | ១៧. លោកស្រីវរសេនីយ៍ទោ **ហ្វាង ឈីងឈីង** | ស្នងការរង នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស | សមាជិកា | | ១៨. លោកវរសេនីយ៍ឯក **ស៊ុំ ផាន់ណា** | នាយការិយាល័យរដ្ឋបាល-សរុប នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អគ្គស្នងការដ្ឋាននគរបាលជាតិ | សមាជិក | | ១៩. លោកវរសេនីយ៍ទោ **ហ៊ាង វាសនា** | នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស | សមាជិក | | ២០. តំណាងអង្គការដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ | | សមាជិក | ===== ភារកិច្ច ===== ក្រុមការងារ​អនុវត្តន៍ច្បាប់ មានភារកិច្ច​ដូចតទៅ៖ ពង្រឹង​កិច្ចសហការរវាង​សមាជិក​ក្នុងក្រុមការងារ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងដៃគូពាក់ព័ន្ធដទៃទៀតដើម្បី៖ * តាមដានត្រួតពិនិត្យសភាពការណ៍ និងការវិត្តប្រែប្រួលនៃបទល្មើស កលល្បិចជនល្មើស ទំនោរ​និងបញ្ហា​សង្គម​ដែលជាកត្តាអូសទាញ ឬជំរុញ ឬនាំប្រជាពលរដ្ឋ​ទៅរកភាពងាយរងគ្រោះ ដោយការជួញដូរ​មនុស្ស ការរំលោភបំពាន និងការកេងប្រវ័ញ្ច​គ្រប់រូបភាព * រៀបចំបង្កើតគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ ផែនការ និងថរិកា សម្រាប់ការងារបង្រាប បទល្មើសជួញដូរ និងសង្គ្រោះជនរងគ្រោះ ដាក់ជូន គ.ជ.ប.ជ * សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន អង្គការដៃគូរ ស្ថានទូត និងសមត្ថកិច្ច នៃប្រទេសពាក់ព័ន្ធ ក្នុងតំបន់ និងជាអន្តរជាតិ ពង្រីក​ការចូលរួមពីប្រជាពលរដ្ឋ​ដើម្បីប្រមូលព័ត៌មាន ដែលអាចធានាដល់វិធានការបង្រាបបទល្មើស ចាប់ជនល្មើស និងជួយជនរងគ្រោះ ក្នុងករណីអំពើជួញ​ដូរមនុស្ស​ឆ្លងដែន​ទាន់ពេលវេលា * លើកកម្ពស់ការអនុវត្ត អនុសញ្ញា សន្ធិសញ្ញា និងកត្តិកាសញ្ញាអន្តរជាតិ ច្បាប់ និងគោលនយោបាយជាតិ គោលការណ៍​ណែនាំ កិច្ចព្រមព្រៀង អនុស្សរណៈ​ទ្វេ​ភាគី ពហុភាគី ផែនការនិងបទដ្ឋានពាក់ព័ន្ធនឹង​អំពើជួញ​ដូរ​មនុស្ស​ ជាមួយបណ្តាភាគីពាក់ព័ន្ធក្នុងប្រទេស ក្រៅប្រទេស ក្នុងតំបន់ និងជាអត្តរជាតិ ឲ្យទទួលបានប្រសិទ្ធភាព​ និងប្រសិទ្ធផល​ខ្ពស់ * ចូលរួមតាមដានត្រួតពិនិត្យ ការងារ​ជំនាញមន្ត្រីអនុវត្តន៍ច្បាប់ នៅតាមបណ្តារមូលដ្ឋានថ្នាក់ក្រោមជាតិ ទីតាំងឈរជើង​របស់កម្លាំងសមត្ថកិច្ច​រាជធានី ខេត្តជាប់ព្រំដែន និងមានវិធានការតឹងរឹង​សំដៅលើកកម្ពស់​គុណភាព និងប្រសិទ្ធភាពនៃការអនុវត្ត​ច្បាប់ * ជម្រុញការអនុវត្តសកម្មភាពរបស់មន្ត្រីអនុវត្តន៍ច្បាប់​នៅគ្រប់កម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ * លើក​កម្ពស់​ការប្រើប្រាស់សេវាទូរស័ព្ទទាន់ហេតុការណ៍ និងបានចាត់វិធានការសមស្រប ទាន់ពេលវេលា * ធ្វើរបាយការណ៍ទៀងទាត់អំពីលទ្ធផល​កម្មភាពនៃការអនុវត្តច្បាប់ទៅអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មិនហួសពីថ្ងៃចុងក្រោយនៃខែនីមួយៗ និងរបាយការណ៍ ត្រីមាស ឆមាស ឆ្នាំ ដើម្បីបូកសរុប​របាយការណ៍ជូនគណៈកម្មាធិការជាតិ គ.ជ.ប.ជ * ប្រជុំក្រុមការងារទៀងទាត់ប្រចាំខែ និងកិច្ចប្រជុំផ្សេងទៀត តាមការចាំបាច់ * ចូលរួមសកម្មភាពដទៃទៀត តាមការប្រគល់​ជូនពី គ.ជ.ប.ជ។ ===== លិខិតបទដ្ឋានគតិយុត្តិ ===== {{working_group:le_01.pdf|សសរ_កែសម្រួលសមាសភាពក្រុមការងារអនុវត្តច្បាប់២០២៥ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥}}