អនុវត្តការងាររក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
ការពារអាយុជីវិត សិទ្ធិ សេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ
ការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ
ការពារការសម្ងាត់ជាតិ ការពារស្ថាប័នជាតិ សម្បត្តិវប្បធម៌ បេតិកភណ្ឌជាតិ ទ្រព្យសម្បត្តិសាធារណៈ សុវត្ថិភាពភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ
ការពារស្ថានបេសកកម្មការទូត អង្គការជាតិ អន្តរជាតិនានា គណៈប្រតិភូអន្តរជាតិ និងជនបរទេស ដែលស្នាក់នៅ និងបំពេញបេសកកម្មក្នុងព្រះរាជាណាចក្រកម្ពុជា
គ្រប់គ្រងការងារអក្សរសម្ងាត់ ការងារកាមេរ៉ាសុវត្ថិភាព និងចរាចរណ៍ ការងារវិទ្យុទាក់ទង ទូរស័ព្ទ ចល័ត អចល័តផ្នែកនគរបាលជាតិ និងស៊ីវិល
គ្រប់គ្រងការងាររក្សាសណ្តាប់ធ្នាប់សាធារណៈ សណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និង ការងារបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ
គ្រប់គ្រង ដឹកនាំបញ្ជា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើនីតិជន និងអនីតិជនតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញាអន្តរជាតិនានា
គ្រប់គ្រង ដឹកនាំ បញ្ហា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់ការដាំដុះ ការផលិត ការនាំចូល ការនាំចេញ ការសំចត ការចែកចាយ ការដឹកជញ្ជូន ការរក្សាទុក ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ
គ្រប់គ្រង ដឹកនាំបញ្ជា កងកម្លាំងនគរបាលស្នងការដ្ឋាន អធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល
គ្រប់គ្រង ដឹកនាំ បញ្ហាកងកម្លាំងនគរបាលការពារព្រំដែនគោក ទឹក និងនគរបាលបច្ចេកទេសព្រំដែន ដើម្បីការពារខណ្ឌសីមា និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្ដោយព្រំដែន
គ្រប់គ្រង ដឹកនាំ បញ្ជា និងចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្ម មានការចាត់តាំង បទឧក្រិដ្ឋ និងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលប្រឆាំងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម
គ្រប់គ្រង ដឹកនាំ បញ្ជា និងចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបអំពើវិច្ឆេទកម្មសេដ្ឋកិច្ច និង បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ
គ្រប់គ្រង ដឹកនាំ បញ្ជា ការងាររក្សាសន្តិសុខផ្ទៃក្នុង ការងារចារកម្ម និងប្រឆាំងចារកម្ម
សិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា
បង្ការ ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ គ្រប់គ្រងកាស៊ីណូស្របច្បាប់ និងគ្រប់គ្រង សេវាកម្មសន្តិសុខឯកជន
អនុវត្តការងារបច្ចេកទេសវិទ្យាសាស្ត្រ និងការងារបច្ចេកទេសសន្ដិសុខ តាមច្បាប់កំណត់
ផ្តល់លិខិតអនុញ្ញាតប្រើប្រាស់អាវុធផ្នែកស៊ីវិល នគរបាលជាតិ និងគ្រប់គ្រង ត្រួតពិនិត្យការប្រើប្រាស់ ការផលិត ការលក់ដូរ ការដឹកជញ្ជូនអាវុធជាតិផ្ទុះ ជាតិពុល ជាតិងាយឆេះ និងមុខរបរងាយរងផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
អនុវត្តការងារសហប្រតិបត្តិការជាមួយបរទេស និងការងារនគរបាលអន្តរជាតិ
ទំនាក់ទំនងជាមួយក្រសួង ស្ថាប័ននានា ផ្ដល់ជាបន្ទាន់នូវព័ត៌មាន និងឯកសារដែលពាក់ព័ន្ធវិស័យ សន្តិសុខជាតិ។ ករណីពិសេស អាចស្នើសុំតំណាងស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធឱ្យចូលរួមបំពេញភារកិច្ចចាំបាច់ក្នុងកិច្ចការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ដើម្បីចូលរួមបំពេញភារកិច្ច ចាំបាច់នានារបស់នគរបាលជាតិ
ចេញបញ្ជា និងចាត់វិធានការបន្ទាន់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពដែលបង្កគ្រោះមហន្តរាយដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានសន្តិសុខ ឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋផ្សេងៗទៀត ព្រមទាំង ស្រាវជ្រាវស៊ើបអង្កេតតាមសំណើរបស់នគរបាលអន្តរជាតិ
ស៊ើបអង្កេតស្រាវជ្រាវ ត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈិម បទលហុ កំណត់អត្តសញ្ញាណ និងចាប់ខ្លួន ឃាត់ខ្លួនជនល្មើស កសាងសំណុំរឿង ព្រមទាំងប្រមូលភស្តុតាង
អនុវត្ត និងសហការអនុវត្តសាលក្រម សាលដីកា និងសេចក្តីសម្រេចនានារបស់តុលាការ
មានអាទិភាពក្នុងការធ្វើដំណើរតាមមធ្យោបាយគមនាគមន៍សាធារណៈ ក្នុងករណីបន្ទាន់ ដើម្បី បង្ក្រាបបទឧក្រិដ្ឋ ឬជួយសង្គ្រោះបន្ទាន់ នគរបាលជាតិមានសិទ្ធិប្រើប្រាស់មធ្យោបាយទូរគមនាគមន៍ ឬមធ្យោបាយបច្ចេកទេសរបស់រដ្ឋ និងឯកជន
គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ
គ្រប់គ្រងថវិកា មធ្យោបាយ ភស្តុភារ សម្ភារបច្ចេកទេស យុទ្ធោបករណ៍សម្រាប់ផ្គត់ផ្គង់មន្ត្រីនគរបាលជាតិ និងអភិវឌ្ឍអង្គភាពរបស់ខ្លួន
កសាងផែនការបណ្តុះបណ្តាល និងវិក្រឹតការមុខជំនាញ និងផែនការអភិវឌ្ឍន៍មន្ត្រីនគរបាលជាតិ ក្រោមឱវាទប្រកបដោយសមត្ថភាព សីលធម៌ វិជ្ជាជីវៈ
ស្នើតែងតាំង ឬផ្លាស់ប្តូរភារកិច្ច លើកសរសើរ និងដាក់វិន័យមន្ត្រីនគរបាលជាតិក្រោមឱវាទ តាម បែបបទ និងនីតិវិធីជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យសម្រេច
ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិតាមការកំណត់ជូនរដ្ឋមន្ត្រីក្រសួមហាផ្ទ
ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ៕