អនុវត្តការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
ការពារអាយុជីវិត សិទ្ធិ សេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ការពារសុវត្តិភាពថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងភ្លៀវបរទេស
ការពារការសម្ងាត់ជាតិ ការពារស្ថាប័ន សម្បត្តិវប្បធម៌ បេតិកភណ្ឌជាតិ ទ្រព្យសម្បត្តិសាធារណៈ និងគោលដៅសំខាន់ៗ
រៀបចំសណ្ដាប់ធ្នាប់សាធារណៈ សណ្ដាប់ធ្នាប់ចរាចរផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងការពារបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ
ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាស់សកម្មភាពជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើនីតិជន អនីតិជន និងអំពើហិង្សាក្នុងគ្រួសារ
ផ្សព្វផ្សាយអប់រំការងារយេនឌ័រដល់មន្ត្រីនគរបាលជាតិក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ
ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ
ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង និងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែលប្រឆាំងនឹងសន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន
គ្រប់គ្រងសកម្មភាពក្រុមហ៊ុនផ្ដល់សេវាសន្តិសុខ
ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើវិច្ឆេទកម្មសេដ្ឋកិច្ច និងបង្ក្រាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ
ធ្វើការងារបច្ចេកទេសវិទ្យាសាស្រ្តព្រហ្មទណ្ឌ
ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានាក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ
ចុះបញ្ជីនិងគ្រប់គ្រងស្ថិតិ អាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល អាស៊ីដខ្លាំង និងមុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខសង្គម
ធ្វើការងារស្រាវជ្រាវប្រមូលព័ត៌មាន បង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបង្កចលាចលសង្គម និងសកម្មភាពភេរវកម្ម
ចាប់ខ្លួន ឃាត់ខ្លួនជនសង្ស័យ កសាង និងបញ្ជូនសំណុំរឿង ព្រមទាំងវត្ថុតាងទៅតុលាការតាមនីតិវិធី ដែលច្បាប់បានកំណត់
អនុវត្តនិងសហការអនុវត្តសាលក្រម សាលដីកា និងដីកានានារបស់ស្ថាប័នអយ្យការ និងតុលាការ
សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តវិធានការបង្ការ ទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ
តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងគ្រប់គ្រងទិន្នន័យការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីគ្រួសារ និងការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្របតាមលិខិតបទដ្ឋានគតិយុត្តជាធារមាន
ធ្វើការងារគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត
1) ជនបរទេសអន្តោប្រវេសន្ត
2) និងជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជនក្នុងភូមិសាស្ត្រទទួលខុសត្រូវ
ស្រាវជ្រាវរកមនុស្សបាត់ខ្លួន
គ្រប់គ្រង បញ្ជា ដឹកនាំផែនការងារ ការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ វរសេនាតូចនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក
គ្រប់គ្រងចលនទ្រព្យនិងអចលនទ្រព្យរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
ធ្វើការងាររដ្ឋបាល បុគ្គលិក បញ្ដុះបណ្ដាល ការងារគណនេយ្យ និងផស្ដុភារ របស់ស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត តាមការកំណត់
ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត តាមការកំណត់
បំពេញភារកិច្ចផ្សេងៗទៀត ដែលអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រគល់ឱ្យ