កសាងផែនការ គោលការណ៍ វិធានការ អប់រំ ផ្សព្វផ្សាយ ច្បាប់ គោលនយោបាយ ល្បិចកល គ្រប់រូបភាព នៃអំពើប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
សហការចងក្រង ផលិតឯកសារ រូបភាព គ្រប់គ្រង បោះពុម្ព ចេញផ្សាយព្រឹតិ្តបត្រព័ត៌មានត្រួតពិនិត្យខ្លឹមសារ សហការជាមួយស្ថាប័នពាក់ព័ន្ធរៀបចំធ្វើការផ្សព្វផ្សាយ
ស្រាវជ្រាវស្វែងរកព័ត៌មាន និងរូបភាព អំពីសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស ដើម្បីធ្វើការផ្សព្វផ្សាយអប់រំ
សម្របសម្រួល ទំនាក់ទំនងជាមួយបណ្តាញផ្សព្វផ្សាយវិជ្ជាជីវៈសាព័ត៌មាន ទាំងរដ្ឋ ឯកជន អង្កការជាតិ អន្តរជាតិ និងសប្បុរសជននានា ការស្វែងរកជំនួយឧបត្ថមជាថវិកា ឬសម្ភារៈ ឧបករណ៍បច្ចេកទេស ដើម្បីជំរុញ និងបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយគ្រប់រូបភាព ជូនដល់សាធារណជនបានយល់ និងចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើជួញដូរមនុស្ស
រៀបចំធ្វើសេក្តីព្រាងប្រកាសព័ត៌មាន ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ធ្វើរបាយការណ៍បូកសរុបវាយតម្លៃ សន្និដ្ឋាន អំពីលទ្ធផលការងារ និងលើកទិសដៅកម្មវិធីការងារតាមការកំណត់
បំពេញភារកិច្ចផ្សេងៗទៀត ដែលប្រធានលេខាធិការដ្ឋានប្រគល់ឱ្យ