លោកប្រយុទ្ធចាន់អូឆា នាយករដ្ឋមន្ត្រីថៃ ច្រានចោលការទាមទារដំឡើងប្រាក់ខែរបស់គណៈកម្មការសហគមន៍ការងារ

http://pheaktraprak.com By เพียะตรา ประ September 13, 2017

ប្រទេសថៃ÷ លោកប្រយុទ្ធចាន់អូឆា នាយករដ្ឋមន្ត្រីនៅប្រទេសថៃ បានប្រកាសច្រានចោល សំណើររបស់ គណៈកម្មការសហគមន៍ការងារថៃ ដែលស្នើរសុំអោយ រាជរដ្ឋ ភិបាលថៃ តំឡើងថ្លៃប្រាក់ឈ្នួលជូនកម្មករចាប់ពីរ600฿-700฿ ក្នុងមួយថ្ងៃ។

ការប្រកាសច្រានចោលសំណើនេះ បានប្រព្រឹត្តទៅបន្ទាប់ពីអ្នកសារព័ត៌មានក្នុងស្រុកថៃ បានធ្វើការសួរសំណួរនេះទៅលោកនាយករដ្ឋមន្រ្តី ប្រយុទ្ធ ចាន់អូឆា នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាលពីថ្ងៃពុធទី13 ខែកញ្ញា ឆ្នាំ2017 នៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រីថៃ។