មណ្ឌលសំចតនៅក្រុងប៉ោយប៉ែត សម្រាប់ទទួលនិងបំពេញបែបបទ ស្របច្បាប់ ជូនពលករដំណើរការសាងសង់ហើយ

http://www.cen.com.kh/local/ (ថ្ងៃទី 16 សីហា 2017, ម៉ោង 04:56:PM) | ដោយ: បន្ទាយ

បន្ទាយមានជ័យ: មណ្ឌលសំចតថ្មីធំមួយទទួលពលករខ្មែរសម្រាប់ស្នាក់នៅបណ្តោះអាសន្ននិងបំពេញបែបបទស្របច្បាប់ដែលស្ថិតនៅលើដីបម្រុងរដ្ឋនាភូមិប្រជាធម្មសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនោះ បានដំណើរការសាងសង់ហើយ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យប្រាប់ស៊ីអ៊ីអិនថ្ងៃទី១៥សីហាថា: ភាគីថៃពាក់ព័ន្ធដែលបានជួយសម្រួលដោះស្រាយជូនពលករខ្មែរធ្វើការស៊ីឈ្នួលនៅថៃ ។ក៏នៅមានទាំងអង្គការនិសន្តប្រវេសន៍អន្តរជាតិ(IOM) អង្គការសាម៉ារីតាន់ភឺស មន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចកងកម្លាំងនគរបាលដែនដីនិងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្ត នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាដើម បានចូលរួមជួយទទួលផ្លល់សេវាដល់ពលករខ្មែរដែលអាជ្ញាធរ សមត្ថកិច្ចថៃចាប់បញ្ជូនមាតុភូមិនិវត្តន៍រាល់ថ្ងៃ។

លោក សួន បវរ បន្តថា: សម្រាប់គោលនយោបាយដោះស្រាយភាពស្របច្បាប់ជូនពលករខ្មែរដែលថៃបញ្ជូនត្រឡប់នោះ រដ្ឋបាលខេត្តបានត្រៀមដីបម្រុងរដ្ឋ ២កន្លែងនៅភូមិប្រជាធម្មសង្កាត់ផ្សារកណ្តាលក្រុងប៉ោយ ប៉ែត ដើម្បីកសាងមណ្ឌលសំចតបណ្តោះអាសន្នទទួលស្នាក់នៅរយ:ពេលខ្លីនិងធ្វើជាកន្លែងច្រកចេញចូលតែមួយបំពេញបែបបទជូនពលករដូចជាធ្វើលិខិតឆ្លងដែន សុំទិដ្ឋាការការងារ សុំបែបបទក្រសួងការងារ ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធនានា។ ដី២កន្លែងនោះ មួយកន្លែងទំហំ០,៥ហិតា ជាអតីតដីអង្គការអភិវឌ្ឍន៍កុមារនិងជនពិការកម្ពុជា(CCHDO) ខ្ចីរដ្ឋប្រើប្រាស់ប្រើប្រាសនោះ ត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមុនក្នុងនោះបានចាក់ដីទីធ្លា, ឈូសឆាយផ្លូវ ,តបណ្តាញអគ្គីសនី,បណ្តាញទឹក។ល។

តមកនឹងកសាងសំណង់អាគារ ផ្លូវបេតុងតភ្ជាប់ពីមុខមន្ទីរពេទ្យពេទ្យបង្អែកក្រុងប៉ោយប៉ែតនៅសង្កាត់ផ្សារ ចាក់សាបផ្លូវព័ទ្ធជុំវិញអាគារត្រូវន្រើប្រាសថវិការរបស់រដ្ឋបាលខេត្ត ។ឯសំណង់ផ្សេងៗជាថវិកាជាតិតាមរយ:ក្រសួងសេដ្ឋកិច្ចនីងហិរញ្ញវត្ថុ,ក្រសួងសង្គមកិច្ច ,ក្រសួងការងារនៃរដ្ឋាភិបាល។ និងដីមួយកន្លែងទៀតជាប់គ្នានោះ ទំហំ១ ហិចតា ទុកជូនថ្នាក់ជាតិជាអ្នកសាងសង់មណ្ឌលសំចតទី២ ។និងជូនភាគីថៃសាងសង់ដូចគាត់សន្យាជួយក្នុងជំនួបរវាងប្រតិភូតំណាងរាជរដ្ឋាភិបាលទាំង២កន្លងមក។

ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ លោក សួន បវរ បញ្ជាក់ថា មានពលករចំណាកស្រុកជិត១៦.០០០នាក់ ថយចុះជាងឆ្នាំកន្លងជាង១.០០០នាក់។ក្នុងនោះចេញស្របច្បាប់មានតែជាង២.៥០០នាក់ប៉ុណ្ណោះ។ មូលហេតុដែលនាំអោយពលករឆ្លងដែនខុសច្បាប់ ១-គ្មានលុយធ្វើលិខិតឆ្លងដែន ។ទី២-សីុពេលយូេក្នុងការធ្វើលិខិតឆ្លងដែន។ទី៣-គ្មានឯកសារគ្រប់សម្រាប់ធ្វើលិខិតឆ្លងដែន។ទី៤:ស្មុគ្រស្មាញ នៅឆ្ងាយឯទីក្រុងនៃកន្លែងធ្វើលិខិតឆ្លងដែន។ទី៥: ការឆ្លងដែនខុសច្បាប់ប្រថុយមែនតែរហ័សទាំងទៅមក ។វាឆាប់បានការងារធ្វើ ហើយក៏ងាយផ្លាស់ប្តូរការងារ ទាំងការងារក្នុងរយ:ពេលខ្លីៗ។ទី៦: មេខ្យល់អាចទទួលលុយជូន(ពី២.៥០០ទៅ៣.៥០០បាត)ពីពលករម្នាក់ៗ ល្គឹកណានាំពលករដល់គោលដៅ។ទី៧:ការផ្សព្វផ្សាយពីការធ្វើចំណាកស្រុកខុសច្បាប់នៅខ្សោយ។

ក្នុងឆមាសទី១ នេះដែរ អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរខ្សច្បាប់ធ្វើមាតុភូមិនិវត្តិន៍ មាន៤២.៨៥៩នាក់ គឺច្រើនជាងឆ្នាំ២០១៦ ។ នោះមកពី ថៃរឹតបន្តឹងច្បាប់ស្តីពីការគ្រប់គ្រងជនអន្តោប្រវេសន៍និងពលករបរទេសនៅប្រទេសថៃ។

អំពីទីតាំងនោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងនិតិសម្បទានិងប្រតិភូអន្តរក្រសួងរបានទៅពិនិត្យទីតាំងកសាងមណ្ឌលសំចតនោះរសៀលថ្ងៃអាទិត្យថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៧កន្លងមក ។ លោក ង សូត និយាយថា យោងផែនការណែនាំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអន្តរក្រសួងគឺជំហានទី១ ត្រូវស្ថាបនាមជ្ឈមណ្ឌលសំចតនេះដែលមានផ្ទៃដី ៥០ម៉ែត្រ គុណ ១០០ម៉ែត្រ (កន្លះហិចតា) មុនក្នុងនោះមានមានចំនួន ៧អគារ :អាគាររដ្ឋបាល ,អាគារពលករស្នាក់នៅចំនួន២០០គ្រែ ,អាគារបណ្តុះបណ្តាលវិជ្ជាជីវ ,អាគារបុគ្គលិក ,អាគារអាហារដ្ឋាន និងអគារពាក់ព័ន្ធចំនួន២ទៀត ។ មណ្ឌលនេះជាកន្លែងទទួលពលករខ្មែរខុសច្បាប់ ,ពលកររងគ្រោះ ,ពលករងាយរងគ្រោះ ដែលជាប្រជាពលរដ្ឋជួបការលំបាករត់ទៅធ្វើការងារសីុឈ្នួលនៅប្រទេសថៃ ។ នេះជាលទ្ធភាពជួយដោះស្រាយ កាត់បន្ថយការលំបាករបស់ពលករ និង ធ្វើការបណ្តុះបណ្តាលវិជ្ជាជីវ ជំនាញខ្លីៗ។ ពេលមណ្ឌលនេះដំណើរការក្នុងពេលដ៏ខ្លីខាងមុខ រថយន្តថៃដឹកពលករមកលែងទម្លាក់ចុះនៅផ្សារមង្គលជិតរង្វង់មូលប៉ោយប៉ែតទៀតឡើយ តែត្រូវដឹកទៅដល់ទីដៅនោះតែម្តង។

យោងតួលេខភាគីថៃនិងកម្ពុជាអោយដឹងថា មានពលករខ្មែរទៅស៊ីឈ្នួលធ្វើការនៅប្រទេសថៃ ប្រមាណ១លាននាក់។ក្នុងនោះមានជិត២សែនសែននាក់ជាពលករឆ្លងដែនខុសច្បាប់ ហើយធ្វើការបណ្តោះអាសន្ននៅតាមកន្លែងធ្វើការនានា។ ពួកគេត្រូវតែទទួលបានការបំពេញបែបបទ រួមទាំងមានលិខិតឆ្លងដែន ទិដ្ឋាការការងារ បែបបទជាច្រើនទៀតពីភាគីទាំង២ កម្ពុជា ថៃ ។ក្នុងនោះ កន្លែងបំពេញបែបបទមាននៅក្នុងប្រទេសថៃក៏មាន នៅប្រទេសកម្ពជាជាក៏មាន។ ក្នុងនោះការិយាល័យច្រកចេញចូលតែមួយនៃការបំពេញបែបបទនឹងធ្វើនៅទីនោះ៕