អាជ្ញាធរថៃ បញ្ជូនពលករខ្មែរ៤នាក់ មកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

https://www.facebook.com/ApsaraNewsNetwork/ ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៨

ខេត្តកោះកុង៖ ពលករខ្មែរចំនួន៤នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នេះ ត្រូវបានអាជ្ញាធរប្រទេសថៃ ចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៃខេត្តកោះកុង។ កម្លាំងសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទាំងនោះ មានស្រុកកំណើតនៅខេត្តបាត់ដំបង ខេត្តពោធិសាត់ និងខេត្តកំពង់ចាម ដោយពួកគាត់រស់នៅ និងធ្វើការគ្មានច្បាប់ និងឯកសាគ្រប់គ្រាន់ ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកពីកោះឆាង ខេត្តត្រាត ប្រទេសថៃ មកកាន់តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៃខេត្តកោះកុង។ បច្ចុបន្នកម្លាំងប៉ុស្តិ៍ច្រកទ្វារ បានអប់រំណែរនាំ និងបានរកមធ្យោបាយសម្រួលដល់ការធ្វើដំណើរ ដល់ពលករខាងលើ ត្រលប់ទៅស្រុកកំណើតវិញផងដែរ៕ ដោយ៖ ANN