សូមគោរពអញ្ជើញបងប្អូនពលករខ្មែរ ដែលធ្វើការក្នុងប្រទេសថៃ ចូលរួមកម្មវិធីស្ដាប់បញ្ហាពលករកម្ពុជា ក្នុងប្រទេសថៃ

https://www.facebook.com/LabourOfficial/ 01-10-2019

សូមគោរពអញ្ជើញបងប្អូនពលករខ្មែរ ដែលធ្វើការក្នុងប្រទេសថៃ ចូលរួមកម្មវិធី(ស្ដាប់បញ្ហាពលករកម្ពុជា ក្នុងប្រទេសថៃ)ដែលរៀបចំឡើងលើកទី២ ដោយអង្គការបណ្ដាញលើកកម្ពស់គុណភាពជីវិតពលករ (LPN) កម្មវិធីនេះចាប់ផ្ដើមនៅវេលាម៉ោង០៨ព្រឹក ដល់០៣រសៀល ថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារ The Color Living ស្ថិតនៅផ្លូវថេបផារ៉ាក់ ខេត្តសាមុតសាប្រាកាន ដោយមានការចូលរួមពីសំណាក់ភ្នាក់ងាររដ្ឋដូចជា៖

.មន្ទីរការងារ ខេត្តសាមុតសាប្រាកាន

.មន្ទីរសុខមាលភាពនិងគាំពារសិទ្ធិពលករ ខេត្តសាមុតសាប្រាកាន

.មន្ទីរសង្គមកិច្ចនិងអភិវឌ្ឍសង្គម ខេត្តសាមុតសាប្រាកាន

.សមាគមពាណិជ្ជកម្មនិយោជក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត។

អាស្រ័យហេតុនេះសូមគោរពអញ្ជើញបងប្អូនពលករខ្មែរ ដែលធ្វើការរស់នៅក្នុងខេត្តសាមុតប្រាកាន និងខេត្តផ្សេងៗក្នុងប្រទេសថៃ ចូលរួមអោយបានច្រើនកោះកុង ។