ឯកឧត្តមឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួបសំណេះសំណាលជាមួយបងប្អូនពលករ

https://www.facebook.com/Royal-Embassy-of-Cambodia-in-Bangkok ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩

នាថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួបសំណេះសំណាល និងផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹករាជរដ្ឋាភិបាល ដល់បងប្អូនពលករទាំងអស់ ក៏ដូចជាការណែនាំអំពីសេវានៅស្ថានទូត ច្បាប់ការងារ សិទ្ធិនិងអត្ថប្រយោជន៍ បម្រាម ទោសបញ្ញត្តិ និងការស្នើសុំជំនួយក្នុងករណីបងប្អូនពលករជួបប្រទះបញ្ហាផ្សេងៗក្នុងការស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។

ឆ្លៀតឱកាសនេះផងដែរ ឯកឧត្តមទូត ក៏បានធ្វើការចែកនំ និងទឹកបរិសុទ្ធ ដល់បងប្អូនពលករ និងកូនៗរបស់ពួកគាត់ ដើម្បីពិសារ ក្នុងកំឡុងពេលរងចាំទទួលឯកសារពីស្ថានទូត។ បងប្អូនពលករខ្មែរទាំងអស់ ពិតជាមានការសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ដែលស្ថានទូតក៏ដូចជារាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពួកគាត់។