ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំ បានទទួលពលរដ្ឋខ្មែរចំនួន ០១នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងបទឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial/ General Department of Immigration - GDI 10-03-2020

នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំ បានទទួលពលរដ្ឋខ្មែរចំនួន ០១នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងបទឆ្លងដែនខុសច្បាប់ ទៅកាប់ឈើនៅប្រទេសថៃ ដែលចេញតាមច្រកអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕