នគរបាល៩១១ ប៉ុស្តិ៍សិលាខ្មែរឃាត់ខ្លួនមនុស្ស ០២នាក់ និងមេខ្យល់ ០១នាក់

https://m.facebook.com/FridayDailyNews/ 03/05/2021

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៦ និង ៤០នាទី (ដោយគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ របស់លោកមេបញ្ជាការ និងមានការ ឯកភាពពីលោកមេបញ្ជាការរងទទួលទិស)។ កម្លាំងប៉ុស្តិ៍ចំនួន ០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្ដិ៍ ចូលរួមសហការជាមួយកម្លាំងនគរបាលរដ្ឋបាល និងកម្លាំងយោធា បានធ្វើការឃាត់សួនាំប្រជាពល រដ្ឋចំនួន ០២នាក់ ស្រី ០នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ អ្នកទាំង ០២នាក់ មានទីលំនៅភូមិដំរីលើ ឃុំ សឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ យកមកសួរនាំ រួចកម្លាំងយើងបន្តឈានទៅរកឃាត់ខ្លួនមេខ្យល់សូរនាំ មនុស្សឆ្លងដែនដោយខុសច្បាប់ បាន០១នាក់បន្ថែមទៀត មានទីលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្តាយមានជ័យ។ ក្រោយសួរនាំតាមនីតិវិធីរួចរាល់កម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្ដិ៍សិលាខ្មែរ នៃវរសេ នាតូចនគរបាលការពារព្រំដែកគោកលេខ៩១១ បានប្រគល់ជូននគរបាលប៉ុស្ដិ៍រដ្ឋបាលអូរបីជាន់ ដើម្បីសួរនាំតាម នីតិវិធីបន្ត។ ប្រភព៖ ប៉ុស្តិ៍ការពារព្រំដែនសិលា