ឃាត់ខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ២នាក់ នៅបាត់ដំបង

http://www.arey-news.com/ (ថ្ងៃទី 05 May 2021 ម៉ោង 10:18 am)

បាត់ដំបងៈ ឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ មេខ្យល់ដែលជាប្តីប្រពន្ធហើយសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ក្នុងពេលដែលពួកគេកំពុងនាំពលករឆ្លងដែនទៅប្រទេសថៃចំនួន១០នាក់នៅភូមិសាស្ត្រចំណុចស្ពានបី ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ។ មេខ្យល់ដែលត្រូវបានចាប់ខ្លួន ១.ឈ្មោះ ភោគ ផឿន (ហៅនាង) អាយុ៣៥ឆ្នាំ រស់នៅ ភូមិ ភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង ប្តីឈ្មោះ សៅ ធី អាយុ ៣០ឆ្នាំ ទីលំនៅ មិនពិតប្រាកដ ។ បច្ចុប្បន្នពួកគេត្រូវបានអធិការដ្ឋាននគរបាលស្រុកកំរៀង ចាត់ការតាមនីតិវិធី។ ចំណែក ពលករទាំង១០នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង៕