ឧត្តមសេនីយ៍ទោ កឹង ឃន ណែនាំដល់កងកម្លាំងនគរបាលបង្ក្រាបសកម្មភាពលួចនាំមនុស្សចេញ-ចូលឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្ត្រស្មុគស្មាញ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា -វៀតណាម

https://cen-news.com/ ByPen Srey NeatMay 5, 2021

ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានធ្វើការណែនាំដល់កងកម្លាំងនគរបាល ដែលត្រូវចាត់បញ្ជូនអោយចុះជួយតាមបណ្តាគោលដៅ ក្នុងភូមិសាស្ត្រស្មុគស្មាញ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា -វៀតណាម ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការងារបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចនាំមនុស្សចេញ-ចូលឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចេញ-ចូលដោយខុសច្បាប់ សំដៅទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ និងបទល្មើសនានាឆ្លងកាត់ព្រំដែន ៕