នគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារពអនីតិជន បញ្ជូនជនសង្ស័យចំនួន០៣នាក់ ក្នុងនោះ០២នាក់ជាមេខ្យល់ និងម្នាក់ទៀតជាអ្នកដឹកជញ្ជូន

http://cambodiapolice.com/policekh/ 10:54 am 5 ឧសភា 2021

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន០៣នាក់ ក្នុងនោះ០២នាក់ ជាមេខ្យល់ត្រូវបានកម្លាំងនគរបាលស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួនពីបទនាំមនុស្សឆ្លងដែនទៅថៃ ដោយខុសច្បាប់និងម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេកចាប់ខ្លួនបទបទដឹកជញ្ជូនមនុស្សឆ្លងដែនទៅថៃ ដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ ៖ ១ ឈ្មោះ សេន រច្ចនា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ២ ឈ្មោះយាម វិត ភេទប្រុសអាយុ៤៣ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យទាំង០២នាក់នេះ ត្រូវបានកម្លាំងនគរបាលស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួននៅវេលាម៉ោង១០និង៣០នាទី កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចច្រករបៀងឃុំអូរបីជាន់ ស្រុកអូរជ្រៅពីបទនាំមនុស្សឆ្លងដែនដោយខុខច្បាប់ទៅប្រទេសថៃ ។

ចំណែកម្នាក់ទៀត ឈ្មោះ ស្រឿង សារ៉េត ភេទប្រុសអាយុ៣៧ឆ្នាំ រស់ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាករថយន្តម៉ាក់Starex ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៨ពាក់ស្លាកលេខភ្នំពេញ2BB.9491 ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេកនិងកម្លាំងនគរបាលវរសេនាតូចការពារព្រំដេនគោកលេខ៩១១ ចាប់ឃាត់ខ្លួន នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២១ នៅចំណុចចន្លោះភូមិដំណាក់កកោះនិងភូមិល្បើកស្វាយយ ក្នុងភូមិសាស្ត្រឃុំស្វាយចេក ស្រុកស្វាយចេក ពីបទដឹកជញ្ជូនមនុស្សឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ចំនួន១១នាក់ ក្នុងនោះក្មេង០៣នាក់ ។

លោកនាយការិយាល័យ បានបញ្ជាក់ថា៖ តាមចម្លើយសារភាពរបស់ឈ្មោះ សេន រច្ចនា និងឈ្មោះ យាម វិត ពួកគេពិតជាបាននាំមនុស្សឆ្លងដែនទៅថៃប្រាកមែន(មនុស្ស០២នាក់នាំម្នាក់០១) ចូលទៅទឹកដីថៃ ដោយគេយកលុយចំនួន៤០០បាត ។ ចំណែកឈ្មោះ ស្រឿង សារ៉េត បានសារភាពថាខ្លួនពិតជាបានដឹកមនុស្សពីឃុំបន្ទាយឆ្មារ ស្រុកថ្មពួកទៅឲ្យមេខ្សល់នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ចំនួន១១នាក់ ក្នុងនោះក្មេង០៣នាក់ ដើម្បីឆ្លងទៅថៃប្រាកដមែន ដោយមនុស្សម្នាក់យកថ្លៃដឹកចំនួន៤០០បាត ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកមនសុ្សដែលជនសង្ស័យនាំបំរុងឆ្លងដែននិងដឹកជញ្ជូន បានបញ្ជូនទៅមណ្ឌលចត្តាលីស័ក ៕