សូមជួយផ្តល់ព័ត៌មានតាមអនឡាញ ដើម្បីបញ្ឈប់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ

http://freshnewsasia.com/ 2021-03-22 11:21am

(ភ្នំពេញ)៖ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារជាទង្វើខុសច្បាប់ ហើយក៏ជាក្តីបារម្ភមួយនៅក្នុងសង្គមកម្ពុជា ដែលគេកំពុងរួមគ្នាដើម្បីទប់ស្កាត់ផងដែរ។ អង្គការសកម្មភាពដើម្បីកុមារ ហៅកាត់ថា Aple បានបង្កើតបណ្តាញរាយការណ៍តាមអនឡាញមួយ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋរាយការណ៍ពីទង្វើកេងប្រវ័ញ្ចផ្លូវភេទលើកុមារនេះ ដើម្បីចូលរួមទប់ស្កាត់បានទាន់ពេលវេលា។ លោកអ្នកអាចរាយការណ៍ព័ត៌មាននៃសកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ដោយវិធីងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុត។ លោកអ្នកអាចរាយការណ៍ព័ត៌មាននៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមវិធីដូចខាងក្រោម៖

១៖ ចូលទៅកាន់គេហទំព័រ internethotlinecambodia.org

២៖ ចុចលើប៊ូតុង Report Abuse

៣៖ ជ្រើសរើសទម្រង់នៃការរំលោភបំពាន និងបំពេញទម្រង់បានត្រឹមត្រូវ រួចចុចបញ្ជូនជាការស្រេច។

សូមបញ្ជាក់ថា រាល់សេចក្តីរាយការណ៍របស់អស់លោកអ្នកត្រូវបានរក្សាយ៉ាងសម្ងាត់បំផុត។