អាជ្ញាធរថៃ ចាប់ឃាត់ខ្លួនជនចំណាកស្រុកជិត២០០នាក់ ឆ្លងដែនចូលក្នុងប្រទេសរបស់ខ្លួន

https://kbn.news/ November 25, 2021

រាជធានីបាងកក៖ ប្រជាពលរដ្ឋភូមា បានឆ្លងដែនដោយខុសច្បាប់ ចូលមកទឹកដីថៃ ក៏ត្រូវអាជ្ញាធរ នៃប្រទេសនេះចាប់ឃាត់ខ្លួន ជិត២០០នាក់ នៅក្នុងព្រៃ ស្ថិតក្នុងឃុំ Tambon Chong Khaeb ស្រុក Phop Phra នាខេត្តភាគខាងជើង កាលពីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ សារព័ត៌មាន Bangkok Post បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែវិច្ឆិកា) ថា អ្នកឆ្លងដែនខុសច្បាប់ ចំនួន ១៨៤នាក់ បានចេញ មកពីប្រទេសភូមា ហើយត្រូវបានចាប់ខ្លួន នៅក្នុងចំណុចខាងលើ។ ការចាប់ខ្លួនជនចំណាកស្រុក ឆ្លងដែនដោយខុសច្បាប់នេះ បានធ្វើឡើង ខណៈប៉ូលិស ទាហាន និងអាជ្ញាធរថៃ កំពុងតែដើរល្បាត។

មន្រ្ដីប៉ូលិស បានបញ្ជាក់ថា ជនចំណាកស្រុក ទាំង១៨៤នាក់នោះ មានបុរស១១១នាក់ និងស្រ្ដី៧២នាក់។ ពួកគេទាំងអស់ជាជនជាតិមីយ៉ាន់ម៉ា (ឬភូមា) ហើយក៏មានឯកសារពាក់ព័ន្ធការឆ្លងដែននេះ។ ប៉ុន្ដែក្រោយការពិ និត្យសុខ ស្វែងរកជំងឺកូវីដ-១៩ ប៉ូលិសបានបញ្ជូនទៅកាន់អធិការដ្ឋានប៉ូលិសស្រុក Phop Phra ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕