យោធាថៃឃាត់ពលរដ្ឋខ្មែរប្រុសស្រី១៩នាក់ចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់

http://nokorwatnews.com/ 04/08/2022

ប្រទេសថៃ ៖ ពលរដ្ឋខ្មែរប្រុសស្រី ១៩នាក់ ចាញ់បោកមេខ្យល់ឆ្លងដែនចូលប្រទេសថៃខុសច្បាប់ត្រូវយោធាថៃឃាត់ខ្លួន នៅវេលាម៉ោង០៤ និង ៣០ នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។

សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈ កងវរសេនាធំបញ្ជាការយោធភូមិភាគទី១២ ក្រុមការងារពិសេស កងវរសេនាធំថ្មើរជើងលេខ១១១ កម្លាំង Burapha រៀបចំកងទ័ពលោក Lt. Thor 1207 និង Lt. T.D. 1206 ដើរល្បាត និងតាមដាន ការពារ ទប់ស្កាត់ការធ្វើអន្តោរប្រវេសន៍ខុសច្បាប់ របស់ពលករខ្មែរ តាមច្រកធម្មជាតិ ព្រំដែនតំបន់បាននេនសំបួរ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ចន្លោះច្រក ប៉ុស្តិ៍តាប្រាយ៉ា ១៩-ប៉ុស្តិ៍តាប្រាយ៉ា ២០ ដែលជាចំណុចមិនច្បាស់លាស់។ ក្រោយមកក្រុមប្រតិបត្តិការចម្រុះបានរកឃើញជនសង្ស័យមួយក្រុម ដែលគេជឿថា ជាពលករខ្មែរចំណាកស្រុក ឆ្លងដែនពីកម្ពុជាចូលប្រទេសថៃ នៅចំណុចភូមិនឿន សំបន់ រួចដើរតាមចំការ ដំឡូងមីប្រជាពលរដ្ឋ ហើយក៏បាននាំកម្លាំងចុះឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សសរុប ១៩នាក់ក្នុងនោះប្រុស០៧នាក់ ស្រី០៩នាក់ ក្មេងប្រុស០២នាក់ ស្រី០១នាក់)បន្ទាប់ពីការ ត្រួតពិនិត្យគ្មានលិខិតឆ្លងដែន ឬលិខិតអនុញ្ញាតការងារ នៅក្នុងប្រទេសថៃ និងពិនិត្យសីតុណ្ហភាពរាងកាយ ស្របតាមវិធានការបង្ការជំងឺកូវីដ-១៩ និងជំងឺអុតស្វា ។ ពលករទាំងអស់បានបញ្ជូនទៅកម្លាំងជម្នាញដើម្បីសួរនាំបន្ត ៕