ប៉ូលិសថៃឆ្មក់ចាប់ក្រុមថតភាពយន្តអាសអាភាស ពេលកំពុងប្រតិបត្តិការនៅលើគ្រែ

https://www.kampucheathmey.com/ ថ្ងៃអង្គារ ៩ សីហា ២០២២ដោយ Sonya

នៅថ្ងៃទី៧ ខែសីហា សមត្ថកិច្ចថៃបានបើកប្រតិបត្តិការឆ្មក់ចូលចាប់ខ្លួនក្រុមថតភាពយន្តអាសអាភាសមួយក្រុម នៅក្នុងផ្ទះវីឡាមានអាងទឹកប្រណីតមួយ ស្ថិតក្នុងស្រុកសាត់ហីប ខេត្តឈុនប៊ូរ៉ី រួមមានជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានជនជាតិចិនចំនួន ២នាក់ និងជនជាតិថៃចំនួន ២នាក់ជាតួសម្តែង (ប្រុស-ស្រី) ព្រមជាមួយនឹងឧបករណ៍វត្ថុតាង មានកាមេរ៉ាសម្រាប់ថតរូប ឧបករណ៍បំភ្លឺ និងឧបករណ៍ផ្សេងទៀតសម្រាប់ថតឈុតអាសអាភាស(រឿងស៊ិច)។ សមត្ថកិច្ចបានរកឃើញថា ជនជាតិចិនទាំងនេះ បានមកថតភាពយន្តអាសអាភាសនៅតំបន់ប៉ាតាយ៉ា និងក្រុងបាងកក ពោលគឺពួកគេត្រូវការអ្នកសម្តែង (តួប្រុស-ស្រី) ជាជនថៃចូលរួមថតវីដេអូអាសអាភាសនេះ ដើម្បីផ្សព្វផ្សាយតាមរយៈគេហទំព័រ ឬប៉ុស្តិ៍ទូរទស្សន៍ចិន។ បន្ទាប់ពីសមត្ថកិច្ចបានសួរចម្លើយ ជនសង្ស័យបានសារភាពថា ក្រុមជនជាតិចិនទាំងនេះ ទើបតែបានចាប់ផ្តើមថតភាពយន្តអាសអាភាសនេះជាលើកទី១ គឺនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២កន្លងមក ក្នុងគោលបំណងដើម្បីរៀបចំផ្សព្វផ្សាយតាមរយៈគេហទំព័រមួយ រហូតដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននេះតែម្តង។

ជនជាប់ចោទទាំង ៤នាក់ ម្នាក់ឈ្មោះ លី អាយុ ៣៣ឆ្នាំ ជនជាតិចិន មានមុខងារជាអ្នកថតរូប និងឈ្មោះ អាជុង អាយុ ២៤ឆ្នាំជនជាតិចិនជាអ្នកបកប្រែ និងជាអ្នកស្វែងរកតួសម្ដែង (ប្រុស-ស្រី) ជាជនជាតិថៃ។ ជនជាតិថៃម្នាក់ឈ្មោះ អេ អាយុ ២០ឆ្នាំជាតួប្រុស ទទួលបានប្រាក់ឈ្នួល ៦០០០បាតក្នុងមួយថ្ងៃ ខណៈតារាស្រី ឈ្មោះ ប៊ី អាយុ ២៤ឆ្នាំ ជាតួស្រី ទទួលបានប្រាក់ឈ្នួល ២0,000បាតក្នុងមួយថ្ងៃ៕ ប្រែសម្រួល៖ គង់ សំអាន