ផ្តន្ទាទោសស្រី-ប្រុស ២នាក់ ជាប់គុក ក្នុងម្នាក់ៗ ០៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការបើកកន្លែងម៉ាស្សាបង្កប់សេវាផ្លូវភេទ !!

https://cen.com.kh/archives/622764.html Posted ByPen Srey NeatFebruary 23, 2023

ភ្នំពេញ: តុលាការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ខែ កុម្ភៈ ឆ្នាំ ២០២៣ បានប្រកាសសាលដីកា ផ្តន្ទាទោស ស្ត្រីនិងបុរសជាប់ចោទ ចំនួន២នាក់ ដែលត្រូវជាគូកននឹងគ្នា ដាក់ពន្ធនាគារកំណត់ ០៧ ឆ្នាំ ក្នុងម្នាក់ៗ ជាប់ពាក់ព័ន្ធនឹងការបើកកន្លែងម៉ាស្សាបង្កប់សេវាផ្លូវភេទ ប្រព្រឹត្តនៅចំណុចហាងម៉ាស្សាកោសជប់មួយកន្លែង ដែលទីតាំង ស្ថិតនៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពី ឆ្នាំ ២០២២។

លោករ័ត្ន ស៊ីថា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ នន់ ស្រីលក្ខណ៍ ហៅ វីន ភេទស្រី អាយុ ៤៣ ឆ្នាំ និង ឈ្មោះ ដែន សោភ័ណ្ឌ ភេទប្រុស អាយុ ៤១ ឆ្នាំ។ អ្នកមានប្រកបរបរម៉ាស្សា និងជាថៅកែហាងម៉ាស្សា។ ពួកគេទាំង០២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: សញ្ចារកម្មមានស្ថានទម្ងន់ទោសទក់ទងនឹងជនរងគ្រោះ តាមមាត្រា ២៨ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ។ ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២២ បន្ទាប់ពី សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស បានចុះបង្ក្រាប ទីតាំងហាងម៉ាស្សា របស់ពួកគេ ដែលមានទីតាំង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ឃាត់ខ្លួនស្ត្រីម៉ាស្សា ចំនួន ០៩ នាក់ ក្នុងនោះមាន២នាក់ ជាអនីតិជន។ សមត្ថកិច្ចនគរបាល ក៏បានដកហូតវត្ថុតាងរួមមាន៖ ស្រោមអនាម័យ ដែលប្រើរួច ក្រដាសសើមសម្រាប់ជូតទឹកកាមចំនួន និង ស្រោមអនាម័យ ដែលមិនទាន់ប្រើមួយចំនួនទៀត នៅក្នុងបន្ទប់ម៉ាស្សា៕ រក្សាសិទ្ធិដោយ : ចន្ទា ភា