This is an old revision of the document!
Table of Contents
ច្បាប់ ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ
ជំពូកទី ១ បទប្បញ្ញត្តិទូទៅ
មាត្រា ១ គោលបំណងនៃច្បាប់នេះ
ច្បាប់នេះ មានគោលបំណងបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទដើម្បីការពារសិទ្ធិ និង សេចក្ដីថ្លៃថ្នូររបស់មនុស្ស និងបង្កើននូវសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និង រក្សាការពារ លើកកម្ពស់នូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ជាតិនិងមានគោលបំណង អនុវត្តឱ្យ បានសមស្របផងដែរ តាមពិធីសារអង្គការសហប្រជាជាតិស្ដីពីការទប់ស្កាត់ ការបង្ក្រាប និង ការផ្ដន្ទាទោសការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារបន្ថែមលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែន ឬ ឧបករណ៍ ឬកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗទៀត ទាក់ទងនឹងការជួញដូរមនុស្សដែលព្រះរាជាណាចក្រកម្ពុជា បានឱ្យ សច្ចាប័ន ឬ ចុះហត្ថលេខា។
មាត្រា ២ ការអនុវត្តច្បាប់នេះនៅក្នុងដែនដី
ច្បាប់នេះត្រូវអនុវត្តទៅលើបទល្មើស ដែលត្រូវបានប្រព្រឹត្តឡើងនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងច្បាប់នេះ រួមបញ្ចូលទាំងនាវា ឬ អាកាសយានណាមួយដែលមានសិទ្ធិប្រើប្រាស់ទង់ជាតិកម្ពុជា។
បទល្មើសមួយត្រូវចាត់ទុកថា បានប្រព្រឹត្តនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលអំពើ រួមផ្សំណាមួយនៃបទល្មើសនោះកើតឡើងនៅក្នុងដែនដីនៃព្រះរាជាណាចក្រ កម្ពុជា។
មាត្រា ៣ ការអនុវត្តច្បាប់នេះនៅក្រៅដែនដី
ច្បាប់នេះត្រូវអនុវត្តទៅលើបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលត្រូវបានប្រព្រឹត្តឡើង នៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយពលរដ្ឋខ្មែរ។
ច្បាប់នេះអនុវត្តទៅលើបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលត្រូវបានប្រព្រឹត្តឡើង នៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដោយជនបរទេស ហើយជនរងគ្រោះគឺជាពលរដ្ឋខ្មែរនៅពេលដែលបទល្មើសកើតឡើង។
មាត្រា ៤ ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ
រាល់ការប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះ ត្រូវផ្ដន្ទាទោស និងត្រូវទទួលខុសត្រូវ ដូចករណីដែលបទល្មើសត្រូវបានប្រព្រឹត្ត។
អ្នកសមគំនិត និង អ្នកផ្ដើមគំនិត ក្នុងបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះ ត្រូវផ្ដន្ទាទោស និងត្រូវទទួលខុសត្រូវដូចចារីដែលប្រព្រឹត្តបទល្មើស។
អ្នកសមគំនិត និងអ្នកផ្ដើមគំនិតរួមមាន អ្នករៀបចំ ឬ ចង្អុលបង្ហាញជាអាទិ៍ឱ្យជនដទៃប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬ មជ្ឈិមទាំងឡាយ ដែលមានចែងនៅក្នុងច្បាប់នេះ។
នៅពេលដែលអ្នកតំណាង ភ្នាក់ងារ ឬ និយោជិត នៃនីតិបុគ្គល ឬ ភារប្បទាយីណាមួយប្រព្រឹត្តបទល្មើសណាមួយ ដែលមានចែងនៅក្នុងច្បាប់នេះ ក្នុងក្របខ័ណ្ឌនៃមុខជំនួញឬ ផលប្រយោជន៍នៃនីតិបុគ្គល ឬ ភារប្បទាយីនោះ នីតិបុគ្គល ឬ ភារប្បទាយីនោះ ត្រូវផ្ដន្ទាទោសដោយពិន័យជាប្រាក់ និង ទោសបន្ថែម ដោយយោងទៅតាមការផ្ដន្ទាទោសដែលមានចែងនៅក្នុងមាត្រាដែល ពាក់ព័ន្ធ។
មាត្រា ៥ ការប្រកាសមូលទោស
នៅក្នុងគ្រប់ករណី ដែលបទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារផង និង ពិន័យជាប្រាក់ផង តុលាការអាចប្រកាស:
១ - ទោសជាប់ពន្ធនាគារ និងទោសពិន័យត្រួតគ្នា។
២ - ទោសដាក់ពន្ធនាគារតែមួយប៉ុណ្ណោះ។
៣ - ឬ ក៏ទោសពិន័យជាប្រាក់តែមួយមុខប៉ុណ្ណោះ។
មាត្រា ៦ បទល្មើសត្រួតគ្នា
កាលបើនៅក្នុងពេលចោទប្រកាន់តែមួយ ជនជាប់ចោទត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទល្មើសច្រើន ទោសនីមួយៗ អាចត្រូវប្រកាសឡើង។ ប៉ុន្តែកាលបើទោសត្រូវទទួលមានច្រើន និងមានប្រភេទដូចគ្នា ទោសតែមួយនៃប្រភេទនេះ អាចត្រូវបានប្រកាសជាអតិបរមានៅក្នុងព្រំដែនស្របច្បាប់ដែលខ្ពស់ ជាងគេ។
មាត្រា ៧ និយមន័យនៃអនីតិជន
អនីតិជន នៅក្នុងច្បាប់នេះមានន័យថា ជាជនដែលមានអាយុក្រោម ១៨ ឆ្នាំ។
ជនណាដែលរក្សាទុកអនីតិជនឱ្យ ស្ថិតនៅក្រោមការគ្រប់គ្រង ឬ ត្រួតពិនិត្យរបស់ខ្លួននឹងត្រូវចាត់ទុកថា បានដឹងពីអាយុរបស់អនីតិជននោះ លើកលែងតែជននោះបង្ហាញឱ្យឃើញថា ខ្លួនមានការជឿជាក់ដោយសមហេតុផលថា អនីតិជននោះ មានអាយុ ១៨ ឆ្នាំ ឬច្រើនជាង ១៨ ឆ្នាំ។
ជំពូកទី២ អំពើលក់-ដូរមនុស្ស
មាត្រា ៨ និយមន័យនៃការនាំយកចេញដោយមិនស្របច្បាប់
ការនាំយកចេញដោយមិនស្របច្បាប់ នៅក្នុងច្បាប់នេះមានន័យថា:
១-ការធ្វើឱ្យ មនុស្សម្នាក់ ផ្លាស់ទីពីទីកន្លែងដែលគេកំពុងរស់នៅទៅកាន់ទីកន្លែងដទៃដែល ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ខ្លួន ឬ របស់តតិយជន តាមមធ្យោបាយបង្ខិតបង្ខំ គម្រាមកំហែង បោកបញ្ឆោត បំពានដោយអំណាច ឬ លួងលោម។
២- ការនាំយកអនីតិជន ឬ ជនដែលនៅក្រោមអាណាព្យាបាលទូទៅ ឬ នៅក្រោមហិតូបត្ថម្ភ ឬ នៅក្រោមអ្នកគ្រប់គ្រងស្របច្បាប់ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ឬ យុត្តិកម្មតាមផ្លូវច្បាប់ ចេញពីការគ្រប់គ្រងស្របច្បាប់នៃឪពុកម្ដាយ អ្នកថែរក្សា ឬ អ្នកអាណាព្យាបាលរបស់គេ។
មាត្រា ៩ ការនាំយកអនីតិជន ជាអាទិ៍ ចេញដោយមិនស្របច្បាប់
ជនណានាំយកអនីតិជន ឬ ជនដែលនៅក្រោមអាណាព្យាបាលទូទៅ ឬ នៅក្រោមហិតូបត្ថម្ភ ឬ នៅក្រោមអ្នកគ្រប់គ្រងស្របច្បាប់ចេញដោយមិនស្របច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ។
ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ការផ្ដន្ទាទោសត្រូវលើកលែង ឬទទួលស្ថានសម្រាល ក្នុងករណីលក្ខខណ្ឌទាំងអស់ ត្រូវបានបំពេញដូចតទៅនេះ:
១- បើជនស្ថិតនៅក្រោមការគ្រប់គ្រង ដែលគេនាំយកទៅនោះ មានអាយុចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅ និងយល់ព្រមដោយស្ម័គ្រចិត្ត ចំពោះអំពើល្មើស។
២- ការពុំមានប្រើវិធានការណាមួយ ដែលមានចែងក្នុងកថាខណ្ឌទី ១ មាត្រា ៨ នៃច្បាប់នេះ ត្រូវបានប្រើប្រាស់។
៣- ជនល្មើសមិនមានគោលបំណង ប្រព្រឹត្តបទល្មើសណាមួយ។
ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ អាចធ្វើការចោទប្រកាន់ បាន លុះត្រាតែមានពាក្យបណ្ដឹងពីឪពុកម្ដាយ អ្នកថែរក្សា ឬ អ្នកអាណាព្យាបាលស្របច្បាប់ ប្រសិនបើមធ្យោបាយណាមួយដូចមានចែងនៅក្នុងកថាខណ្ឌទី ១ មាត្រា ៨ នៃច្បាប់នេះ ត្រូវបានប្រើប្រាស់។
មាត្រា ១០ ការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ
ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅស្វែងរកប្រយោជន៍ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ឬ ទម្រង់ណាមួយនៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល:
- ជនរងគ្រោះជាអនីតិជន។
- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
ពាក្យថា ទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត នៅក្នុងមាត្រានេះ និងមាត្រា ១២ មាត្រា ១៥ មាត្រា ១៧ និងមាត្រា ១៩ នៃច្បាប់នេះ រួមមាន ការកេងប្រវ័ញ្ចន៍លើពេស្យាកម្មជនដទៃ រូបភាព និងសម្ភារៈអាសអាភាស ពាណិជ្ជកម្មផ្លូវភេទ សេវា ឬ ពលកម្មដោយបង្ខំទាសភាព ឬ ការអនុវត្តស្រដៀងគ្នានឹងទាសភាព ការបញ្ចាំខ្លួនដោះបំណុលសេវភាពដោយមិនស្ម័គ្រចិត្ត ពលកម្មកុមារ ឬ ការដកហូតសរីរាង្គ។
ការយល់ព្រមរបស់ជនរងគ្រោះចំពោះគោលដៅដែលមានចែងក្នុងកថាខណ្ឌទី ១ នៃមាត្រានេះ មិនទាក់ទងនឹងមធ្យោបាយណាមួយដែលមានចែងក្នុងកថាខណ្ឌទី ១ មាត្រា ៨នៃច្បាប់នេះ ដែលត្រូវបានប្រើនោះទេ។ ករណីនេះត្រូវយកទៅអនុវត្តផងដែរ ចំពោះបទល្មើស ដែលមានចែងក្នុងមាត្រា ១៥ មាត្រា ១៧ និងមាត្រា ១៩ នៃច្បាប់នេះ។
មាត្រា ១១ ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន
ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅប្រគល់ ឬ នាំយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំដល់១៥ (ដប់ប្រាំ) ឆ្នាំ។
ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅប្រគល់ ឬ នាំជននោះទៅប្រទេសផ្សេងទៀត ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ ខាងលើ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែល:
- ជនរងគ្រោះជាអនីតិជន។
- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
មាត្រា ១២ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍
ការជ្រើសរើសដោយមិនស្របច្បាប់នៅក្នុងច្បាប់នេះ មានន័យថា ការបញ្ចុះបញ្ចូលការជួល ឬ ការឱ្យជនណាមួយបម្រើការក្រោមទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេង ទៀត តាមមធ្យោបាយបោកបញ្ឆោត បំពានដោយអំណាច ការបង្ខាំងខ្លួន ការប្រើប្រាស់កម្លាំង ការគម្រាមកំហែង ឬ មធ្យោបាយបង្ខិតបង្ខំផ្សេងទៀត។
ជនណាដែលជ្រើសរើសជនដទៃដោយមិនស្របច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ដល់ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល:
- ជនរងគ្រោះជាអនីតិជន។
- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
មាត្រា ១៣ និយមន័យនៃអំពើលក់-ដូរមនុស្ស
អំពើលក់-ដូរមនុស្សមានន័យថា ប្រគល់ឱ្យដោយខុសច្បាប់នូវការគ្រប់គ្រងលើជនណាម្នាក់ទៅជនដទៃ ឬ ទទួលយកដោយខុសច្បាប់នូវការប្រគល់ការគ្រប់គ្រងលើជនណាម្នាក់ពី ជនដទៃ ដោយផ្ដោះប្ដូរទៅនឹងរបស់មានតម្លៃអ្វីមួយ ដោយរាប់បញ្ចូលទាំងសេវា និងមនុស្សផង។
អំពើធ្វើជាភ្នាក់ងារកណ្ដាលនៃការលក់-ដូរមនុស្ស ត្រូវផ្ដន្ទាទោសដូចគ្នានឹងអំពើលក់-ដូរមនុស្សដោយផ្ទាល់។
មាត្រា ១៤ អំពើលក់-ដូរមនុស្ស
ជនណាដែលលក់-ដូរជនដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥(ប្រាំ) ឆ្នាំ។
មាត្រា ១៥ អំពើលក់-ដូរមនុស្សដោយមានគោលដៅ
ជនណាដែលលក់-ដូរជនដទៃ ដោយមានគោលដៅស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះស្មុំកូន ឬ ទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ដល់ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល:
- ជនរងគ្រោះជាអនីតិជន។
- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
មាត្រា ១៦ អំពើលក់-ដូរមនុស្សសម្រាប់នាំឆ្លងដែន
ជនណាដែលលក់-ដូរជនដទៃ ក្នុងគោលដៅប្រគល់ ឬ នាំយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ដល់ ១៥ (ដប់ប្រាំ)ឆ្នាំ។
ជនណាដែលលក់-ដូរជនដទៃ ក្នុងប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅប្រគល់ ឬ នាំជននោះ ទៅប្រទេសផ្សេងទៀត ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ ខាងលើ។
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែល:
- ជនរងគ្រោះជាអនីតិជន។
- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
មាត្រា ១៧ ការដឹកជញ្ចូនដោយមានគោលដៅ
ជនណាដែលដឹកជញ្ចូនជនដទៃដែលត្រូវបាននំាយកចេញដោយមិនស្របច្បាប់ជ្រើសរើស លក់ ដូរ ឫ ដឹកជញ្ចូនដោយដឹកដឹងថាជននោះត្រូវបាននំាយកចេញដោយមិនស្របច្បាប់ជ្រើសរើសលក់ ដូរ ឬដឹកជញ្ចូនក្នងគោលដៅដើម្បីស្វែងរកប្រយោជន៍ឈ្លានពានខាងផ្លូវភេទ
ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទ:របស់ជនរងគ្រោះ ស្មុំកូន ឬទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងៗទៀតត្រូវផ្តាន្ទាទោសដាក់ពន្ធនាគារពី៧(ប្រំាពីរ)ឆ្នំាដល់១៥(ដប់ប្រំា)ឆ្នំា។
ត្រួវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ប្រំា)ឆ្នំាទៅ២០(ម្ភៃ)ឆ្នំាក្នុងករណីដែល :
- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណ:ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចំាតំាង។
មាត្រ ១៨ អំពើនាំឆ្លងដែន
ជនណាដែលនាំយកជនដទៃ ដោយដឹងថាជននោះ ត្រូវបាននាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬដឹកជញ្ជូនទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ដល់ ១៥ (ដប់ប្រាំ)ឆ្នាំ។
ជនណាដែលនាំយកជនដទៃ ដោយដឹងថាជននោះត្រូវបាននាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ដឹកជញ្ជូនក្នុងប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសផ្សេងទៀត ត្រូវផ្តន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ ខាងលើ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែលៈ
- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានអ្នកចាត់តាំង។
មាត្រា ១៩ ការទទួលយកមនុស្សដោយមានគោលដៅ
ជនណាដែលទទួល ផ្តល់ជម្រក ឬលាក់បំពួនជនណាមួយ ដែលបានមកពីអំពើនាំយកចេញដោយមិនស្របច្បាប់ ឬ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូនក្នុងគោលដៅ ដើម្បីស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាព អាសអាភាស អាពាហ៍ពិពាហ៍ ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ឬ ទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ដល់ ១៥ (ដប់ប្រាំ)ឆ្នាំ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ)ឆ្នាំ ដល់ ២០ (ម្ភៃ)ឆ្នាំ ក្នុងករណីដែល :
- ជនរងគ្រោះជាអនីតិជន។
- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
មាត្រា ២០ ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស
ជនណាដែលទទួល ផ្តល់ជម្រក ឬ លាក់បំពួន ជនរងគ្រោះក្នុងអំពើនាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូន ក្នុងគោលដៅដើម្បីជួយដល់ជនល្មើសដែលបាននាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូនជនរងគ្រោះនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥ (ប្រាំ)ឆ្នាំ និងពិន័យប្រាក់ពី ៤,០០០,០០០ (បួនលាន) រៀល ដល់ ១០,០០០,០០០ (ដប់លាន) រៀល។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់)ឆ្នាំ ក្នុងករណីជនរងគ្រោះជាអនីតិជន។
ជំពូកទី ៣ ការបង្ខាំង
មាត្រា ២១ ការចាប់ពង្រត់ ការឃុំឃាំង ឬ ការបង្ខាំង
បុគ្គលដែលចាប់ឃុំឃាំង ឬ បង្ខាំងជនដទៃ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ត្រូវផ្តន្ទាទោស :
១-ដាក់ពន្ធនាគារពី ៣ (បី)ឆ្នាំ ទី ៥ (ប្រាំ)ឆ្នាំ បើការចាប់ ការឃុំឃាំង ឬ ការបង្ខាំងខ្លួន មានរយៈពេលតិចជាងមួយខែ។
២-ជាប់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ ១០ (ដប់)ឆ្នាំ បើការចាប់ ការឃុំឃាំង ឬ ការបង្ខាំងខ្លួន មានរយៈពេលស្មើ ឬ លើសរយៈពេលមួយខែ។
មាត្រា ២២ ស្ថានទម្ងន់ទោស
បុគ្គលដែលចាប់ឃុំឃាំង ឬ បង្ខាំងជនដទៃ ដោយគ្មានអំណាចតាមផ្លូវច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្នុងករណីដូចខាងក្រោម :
១ - ដោយមានទារុណ្ឌកម្ម ឬ អំពើឃោឃៅ។
២ - បណ្តាលឱ្យមានមនុស្សស្លាប់ ឬ
៣ - ប្រព្រឹត្តក្នុងគោលដៅជំរិតយកប្រាក់។
ជំពូកទី ៤ អំពើពេស្យាចារ និង អំពើពេស្យាចារកុមារ
មាត្រា ២៣ និយមន័យនៃអំពើពេស្យាចារ និង អំពើពេស្យាចារកុមារ
“អំពើពេស្យាចារ” នៅក្នុងច្បាប់នេះមានន័យថា ការរួមភេទជាមួយជនណាម្នាក់ដែលមិនកំណត់ ឬ អំពើគ្រប់រូបភាពផ្សេងទៀត ដែលទាក់ទងនឹងភេទ ដោយផ្តោះប្តូរនឹងវត្ថុមានតម្លៃអ្វីមួយ។
“អំពើពេស្យាចារកុមារ” នៅក្នុងច្បាប់នេះមានន័យថា ជាអំពើរួមភេទ ឬ អំពើគ្រប់រូមភាពផ្សេងទៀតដែលទាក់ទងនឹងភេទ រវាងអនីតិជនជាមួយជនដទៃ ដើម្បីផ្តោះប្តូរទៅនឹងវត្ថុមានតម្លៃអ្វីមួយ។
មាត្រ ២៤ អំពើអូសទាញ
ជនណាអូសទាញដោយចេតនានូវជនដទៃក្នុងទីសាធារណៈក្នុងគោលដៅប្រព្រឹត្តអំពើពេស្យាចារផ្ទាល់ខ្លួន ត្រូវផ្តន្ទាទោសដាក់បន្ធនាគារពី ១ (មួយ)ថ្ងៃ ដល់ ៦ (ប្រាំមួយ)ថ្ងៃ និងពិន័យជាប្រាក់ពី ៣,០០០ (បីពាន់) រៀល ដល់ ១០,០០០ (មួយម៉ឺន)រៀល។
អនីតិជនត្រូវលើកលែងពីការផ្តន្ទាទោសចំពោះបទល្មើស ដូចមានចែងនៅក្នុងមាត្រានេះ។
មាត្រា ២៥ និយមន័យនៃសញ្ចារកម្ម
អំពើសញ្ចារកម្ម នៅក្នុងច្បាប់នេះ មានន័យថា :
១-ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់ជនដទៃ
២-ជួយ ឬ ការពារអំពើពេស្យាចាររបស់ជនដទៃ
៣-ជ្រើសរើស អូសទាញ ឬ បណ្តុះបណ្តាលជនណាម្នាក់ឱ្យធ្វើអំពើពេស្យាចារ
៤-ធ្វើការគាបសង្កត់លើបុគ្គលណាម្នាក់ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។
អំពើដូចខាងក្រោមនេះ ត្រូវចាត់ទុកថាដូចគ្នាទៅនឹងសញ្ចារកម្ម :
១-អំពើធ្វើជាអន្តរការីរវាងបុគ្គលដែលធ្វើពេស្យាចារ និងបុគ្គលដែលប្រកបអាជីវកម្ម ឬ ឱ្យលាភសការដល់ពេស្យាចារជនដទៃ។
២-អំពើរបស់ជនណាដែលបានជួយសម្រួល ឬ បិទបាំងនូវធនធានដែលខ្លួនបានដឹងថាបានមកពីអំពើសញ្ចារកម្ម។
៣-អំពើរារាំងដល់ការបង្ការ ការជួយ ឬ ការអប់រំជាថ្មី ដោយទីភ្នាក់ងារសាធារណៈ ឬ ដោយអង្គការឯកជនដែលមាននីតិសម្បទា ដែលធ្វើឡើងដើម្បីជាគុណប្រយោជន៍ដល់បុគ្គលដែលប្រព្រឹត្តអំពើពេស្យាចារ ឬ កំពុងមានគ្រោះ ដោយការធ្វើពេស្យាចារ។
មាត្រា ២៦ សញ្ចារកម្ម
ជនណាដែលប្រព្រឹត្តសញ្ចារកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥ (ប្រាំ)ឆ្នាំ។
មាត្រា ២៧ ស្ថានទម្ងន់ទោសនៃសញ្ចារកម្ម
ជនណាប្រព្រឹត្តសញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់)ឆ្នាំ ក្នុងករណីដូចខាងក្រោម ៖
១-កាលបើសញ្ចាវិក សញ្ចារិកា ឬ ជនជាមេពេស្យាជាបុព្វញាតិ ឬ បង្ហាញពីមានខាន់ស្លា អត់ខាន់ស្លា ឬ សាច់បង្កើត ឬ ចិញ្ចឹមរបស់បុគ្គលដែលធ្វើពេស្យាចារ។
២-កាលបើសញ្ចាវិក សញ្ចារិកា ឬ ជនមេពេស្យា រំលោភអំណាច ដែលមុខងាររបស់ខ្លួនផ្តល់ឱ្យទៅលើបុគ្គលដែលធ្វើពេស្យាចារ។
៣-កាលបើសញ្ចាវិក សញ្ចារិកា ឬ ជនមេពេស្យាប្រើហឹង្សា ឬ ការបង្ខិតបង្ខំ ចំពោះជនដែលជាពេស្យាចារ។
៤-កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តជាក្រុមមានការចាត់តាំង។
៥-កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តលើបុគ្គលច្រើនាក់ធ្វើពេស្យាចារ។
មាត្រា ២៨ សញ្ចារកម្មទាក់ទងនឹងពេស្យាចារកុមារ
សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ)ឆ្នាំ ទៅ ១៥ (ដប់ប្រាំ)ឆ្នាំ ចំពោះបុគ្គលដែលធ្វើពេស្យាចារនោះជាអនីតិជន។
ពាក្យថា “ពេស្យាចារ” នៅក្នុងបទប្បញ្ញត្តិពាក់ព័ន្ធនានានៃជំពូកនេះត្រូវជំនួសដោយពាក្យ ‘’ ពេស្យាចារកុមារ ’’ នៅពេលដែលបទល្មើសដែលមានចែងនៅក្នុងកថាខណ្ឌទី១នៃមាត្រានេះ ត្រូវអនុវត្ត។
មាត្រា ២៩ សញ្ចារកកម្មដោយមានការធ្វើទារុណកម្ម
សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០(ដប់)ឆ្នំាទៅ២០(ម្ភៃ)ឆ្នំាកាលបើសញ្ចារិក សញ្ចារិកា ឫ មេពេស្យាបានប្រើទារុណកម្មឫអំពើឃោរឃៅចំពោះបុគ្គលដែលធ្វើពេស្យាចារ។
មាត្រា ៣០ ការដឹកនំាពេស្យាចារ
ជនណាដឹកនំាធ្វើអាជីវកម្ម ធ្វើប្រតិបត្តិការ ឫចេញប្រាក់ឳ្យគ្រឹះស្ថានពេស្យាចារដោយផ្ទាល់ ឫតាមរយ:អន្តរការី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នំាទៅ៥(ប្រំា)ឆ្នំា។
មាត្រា ៣១ ការដឹកនំាគ្រឹះស្ថានពេស្យាចារ
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នំាទៅ(ប្រំា)ឆ្នំាកាលបើបានយល់ព្រម ឫ បានអនុគ្រោះ:
១- ឳ្យបុគ្គលណាម្នាក់ប្រព្រឹត្តពេស្យាចារនៅក្នុងគ្រឹះស្ថាន ឫ នៅក្នុង ឧបសម្ព៍ន្ធរបស់គ្រឹះស្ថាន ឫ
២- ឳ្យបុគ្គលណាម្នាក់រកភ្ញៀវ ដើម្បីធ្វើពេស្យាចារនៅក្នុងគ្រឹះស្ថាន ឫនៅក្នុងឧបសម្ព័ន្ធរបស់គ្រឹះស្ថាននេះ។
មាត្រា ៣២ ការផ្តល់ទីកន្លែងសម្រាប់ធ្វើពេស្យាចារ
ជនណាលក់ ឫ ដាក់ឳ្យបុគ្គលណាម្នាក់ប្រើប្រាស់ទីកន្លែងដែលមិនមែនប្រើប្រាស់ដោយសាធារណជន ដោយដឹងថាបុគ្គលនោះនឹងប្រើប្រាស់ទីកន្លែងនោះសម្រាប់ធ្វើសកម្មភាពពេស្យាចារត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នំាទៅ៥ឆ្នំា(ប្រំា)ឆ្នំា។
មាត្រា ៣៣ បទល្មើសទាក់ទងនឹងពេស្យាចារកុមារ
ជនណាប្រព្រឹត្តបទល្មើសណាមួយដែលមានចែងក្នុងមេត្រា ៣០ មេត្រា ៣១ និងមេត្រា៣២ នៃច្បាប់នេះត្រូបផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រំាពីរ)ឆ្នំា ទៅ ១៥ (ដប់ប្រំា)ឆ្នំា បើបទល្មើសដែលបានប្រព្រឹត្តនោះទាក់ទងនឹងពេស្យាចារកុមារ។
ពាក្យ “ ពេស្យាចារ ” នៅក្នុងបទប្បញ្ញត្តិពាក់ព័ន្ធនានានៃជំពូកនេះត្រូវជំនួសដោយពាក្យ“ ពេស្យាចារ ” នៅពេលដែលបទល្មើសដែលមានចែងនៅក្នុងកថាខណ្ឌទី១នៃមេត្រានេះត្រូវអនុវត្ត។
មាត្រា ៣៤ ការទិញពេស្យាចារកុមារ
ជនណារួមភេទ ឫ ធ្វើអំពើគ្រប់រូបភាពផ្សេងទៀតដែលទាក់ទងនឹងភេទជាមួយអនីតិជនដែលមានអាយុចាប់ពី ១៥ ឆ្នំា ឡើងទៅដោយផ្តល់ ឫ សន្យាផ្តល់វត្ថុមានតម្លៃអ្វីមួយទៅឳ្យ អនីតិជននោះឫ ទៅឳ្យអន្តរការី ឪពុកម្តាយ អ្នកអាណាព្យាបាល ឬ ជនដទៃទៀតដែលគ្រប់គ្រង ឫត្រួតពិនិត្យលើអនីតិជននោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ) ឆ្នំា ដល់៥ (ប្រំា) ឆ្នំា ។
ជនណាដែលប្រព្រឹត្តបទល្មើសខាងលើ ជាមួយអនីតិជនដែលមានអាយុតិចជាង ១៥ ឆ្នំា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ( ប្រំាពីរ ) ឆ្នំា ដល់ ១៥ ( ដប់ប្រំា ) ឆ្នំា ។
មាត្រា ៣៥ អំពើអូសទាញពេស្យាចារកុមារ
ជនណាអូសទាញជនដទៃសម្រាប់អំពើពេស្យាចារកុមារ ឬ ផ្សាយពាណិជ្ជកម្មនូវអំពើពេស្យាចារកុមារក្នុងគោលដៅធ្វើជាអន្តរការីនៃអំពើពេស្យាចារកុមារនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ( ពីរ ) ឆ្នំា ដល់ ៥ ( ប្រំា ) ឆ្នំា និងពិន័យជាប្រាក់ ៤.០០០.០០០ ( បួនលាន )រៀល ដល់ ១០.០០០.០០០ ( ដប់លាន ) រៀល ។
ជនណាប្រព្រឹត្តបទល្មើសខាងលើធ្វើជាមុខរបរ ត្រូវផ្តាន្ទាទោសដាក់ពន្ធនាគារពី ៥ ( ប្រំា )ឆ្នំា ដល់ ១០ ( ដប់ ) ឆ្នំា។
មាត្រា ៣៦ ការឲ្យខ្ចីប្រាក់ដោយមានលក្ខខណ្ឌទាក់ទងទៅនឹងអំពើពេស្យាចារកុមារ
ជនណាឱ្យជនដទៃខ្ចីប្រាក់ ឬ វត្ថុមានតម្លៃអ្វីមួយដោយភ្ជាប់ទៅនឹងលក្ខខណ្ឌដែល តម្រូវឱ្យអនីតិជន ប្រកបរបរពេស្យាចារ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ។
ជនណាឱ្យអនីតិជនខ្ចីប្រាក់ ឬ វត្ថុមានតម្លៃអ្វីមួយ ដោយភ្ជាប់ទៅនឹងលក្ខខណ្ឌដែល តម្រូវឱ្យអនីតិជននោះ ប្រកបរបរពេស្យាចារ ត្រូវផ្ដន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ នៃ មាត្រានេះ។
មាត្រា ៣៧ កិច្ចសន្យានៃអំពើពេស្យាចារកុមារ
ជនណាធ្វើកិច្ចសន្យាជាមួយជនដទៃដែលក្នុងកិច្ចសន្យានោះតម្រូវឱ្យអនីតិជនប្រកបរបរពេស្យាចារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ ។
ជនណាធ្វើកិច្ចសន្យាជាមួយអនីតិជនដែលក្នុងកិច្ចសន្យានោះតម្រូវឱ្យអនីតិជនប្រកបរបរ ពេស្យាចារ ត្រូវផ្តន្ទាទោសដូចគ្នានឹងកថាខណ្ឌទី ១ នៃមាត្រានេះ ។
ជំពូកទី ៥ រូបភាព និង សម្ភារៈអាសអាភាស
មាត្រា ៣៨ និយមន័យនៃរូបភាព នឹង សម្ភារៈអាសអាភាស
រូបភាព និង សម្ភារៈអាសអាភាស នៅក្នុងច្បាប់នេះមានន័យថា ជាសម្ភារៈដែលអាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈអេឡិចត្រូនិច ដែលពិពណ៌នា អំពីកេរភេទ ឬ ភាពអាសអាភាស ប្រហាក់ប្រហែលផ្សេងទៀតដែលធ្វើឱ្យរំភើប ឬ រំជួល ដល់ចំណង់ផ្លូវភេទ ។
មាត្រា ៣៩ រូបភាព និង សម្ភារៈអាសអាភាស
ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញនៅទីសាធារណៈនូវរូបភាពនិងសម្ភារអាសអាភាស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ថ្ងៃ ដល់ ១ (មួយ) ខែ និងពិន័យជាប្រាក់ពី១០០.០០០ (មួយសែន)រៀល ដល់ ២០០.០០០ (ពីរសែន)រៀល។
ជនណាកាន់កាប់ ដឹកជញ្ជូន នាំចូល ឬ នាំចេញនូវរូបភាព និងសម្ភារៈអាសអាភាស ក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោសដូចគ្នា នឹងកថាខណ្ឌទី ១ ខាងលើ ។
ជនណាផលិតរូបភាព និងសម្ភារៈអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅ ក្នុងការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងនៅក្នុងកថាខណ្ឌទី ១ និងទី ២ នៃមាត្រា នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ខែ ដល់ ១ (មួយ) ឆ្នាំ និង ពិន័យជាប្រាក់ពី ២០០.០០០ (ពីរសែន)រៀល ដល់ ២.០០០.០០០ (ពីរលាន) រៀល ។
មាត្រា ៤០ និយមន័យនៃរូបភាព និង សម្ភារៈអាសអាភាសនកុមារ
រូបភាព និង សម្ភារៈអាសអាភាសនៃកុមារ នៅក្នុងច្បាប់នេះមានន័យថា សម្ភារៈដែលអាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈ អេឡិចត្រូនិច ដែលបង្ហាញ ពីរូបរាងអាក្រាតរបស់អនីតិជនដែលធ្វើឱ្យរំភើប ឬ រំជួលដល់ចំណង់ផ្លូវភេទ ។
មាត្រា ៤១ រូបភាព និង សម្ភារៈអាសអាភាសនកុមារ
ជនណាឲ្យចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញនៅទីសាធារណៈនូវរូប ភាព និងសម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥ (ប្រាំ)ឆ្នាំ និង ពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន)រៀល ដល់ ១០.០០០.០០០ (ដប់លាន)រៀល ។
ជនណាកាន់កាប់ ដឹកជញ្ជូន នាំចូល ឬ នាំចេញនូវរូបភាព និងសម្ភារៈអាសអាភាស នៃកុមារក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តបទល្មើស ដូចមានចែងនៅក្នុង កថាខណ្ឌទី ១ ខាងលើត្រូវផ្តន្ទាទោសដូចគ្នា ។
ជនណាផលិតរូបភាព និង សម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (ដប់)ឆ្នាំ ។
ជនណាផលិត រូបភាព និង សម្ភារៈអាសអាភាសនៃកុមារ ក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងនៅក្នុងកថាខណ្ឌទី១ និងទី២ ខាងលើត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់)ឆ្នាំ ដល់ ២០ (ម្ភៃ)ឆ្នាំ ។
ជំពូកទី ៦ អំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម ១៥ ឆាំ្ន
មាត្រា ៤២. អំពើរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ
ជនណារួមភេទជាមួយជនដទៃ ដែលមានអាយុតិចជាង ១៥ (ដប់ប្រាំ)ឆ្នាំ ត្រូវផ្តន្ទាទោសដាក់កំពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ដល់ ១០ (៥) ឆ្នាំ ។
មាត្រា ៤៣. អំពើអាសប្រឆាំងនឹងអនីតិជនអាយុ ១៥ ឆ្នាំ
អំពើអាសនៅក្នុងច្បាប់នេះ មានន័យថា ជាអំពើនៃការប៉ះពាល់ ឬ ការបង្ហាញកេរភេទ ឬ ផ្នែកភេទផ្សេងទៀតរបស់ជនដទៃ ឬ ការឱ្យជនដទៃប៉ះពាល់កេរភេទ ឬ ផ្នែកភេទ ផ្សេងទៀតរបស់ជនល្មើសខ្លួនឯង ឬ របស់តតិយជនក្នុងចេតនាធ្វើឱ្យរំជួល ឬ រីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស។
ជនណាដែលប្រព្រឹត្តអំពើអាសទៅលើជនដទៃ ដែលមានអាយុតិចជាង ១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ដល់ ៣ (បី) ឆ្នាំ និង ពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន)រៀល ដល់ ៦.០០០.០០០ (ប្រាំមួយលាន)រៀល។
ជនណាដែលប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា ៤២ ឬ មាត្រានេះ បើមិនរាង ចាលទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារទ្វេដង។
មាត្រា ៤៤. ការលើកលងពីការផ្តន្ទាទោស
ជនណាដែលមានអាយុក្រោម ១៥ ឆ្នាំ នឹងត្រូវលើកលែងពីការផ្ដន្ទាទោស ចំពោះ បទល្មើសដូចមានចែងនៅក្នុងមាត្រា ៤២ និងមាត្រា ៤៣ នៃច្បាប់នេះ ។
ជំពូកទី ៧ សំណងរដ្ឋប្បវេណី
មាត្រ ៤៥ កិច្ចសន្យាសម្រាប់អំពើលក់ ដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ
កិច្ចសន្យាមួយនឹងត្រូវចាត់ទុកជាមោឃៈ ប្រសិនបើកិច្ចសន្យានោះត្រូវបានធ្វើឡើងមានគោលដៅបំពេញនូវអំពើលក់ ដូរមនុស្ស ឬ អំពើធ្វើអាជីវកម្មផ្លូវភេទ។ កិច្ចសន្យាឲ្យខ្ចីនឹងត្រូវចាត់ទុកជាមោឃៈប្រសិនបើកិច្ចសន្យានោះត្រូវបានធ្វើឡើងដោយភ្ជាប់ទៅនឹងអំពើលក់ ដូរមនុស្សឬអំពើអាជីវកម្មផ្លូវភេទ។
«អំពើលក់ ដូរមនុស្ស» ឬ « អំពើធ្វើអាជីវកម្មផ្លូវភេទ» នៅក្នុងមាត្រានេះ និមាត្រាបន្ដបន្ទាប់មានន័័យថាជាអំពើខុសច្បាប់ដែលពាក់ព័ន្ធទៅនឹងបទល្មើសទាំងឡាយដូចមានចែងនៅក្នុងច្បាប់នេះ
មាត្រា ៤៦ សំណាងបដិទានលើការទទួលបានផលប្រយោជន៍ដោយមិនសមហេតុផល
ជនណាទទួលយកនូវផលប្រយោជន៍ ដោយគ្មានហេតុផលស្របច្បាប់ ដោយដដឹងថាផលប្រយោជន៍នោះបានមកពីអំពើលក់ ដូរមនុស្សឬអំពើអាជីវកម្មផ្លូវភេទ នឹងត្រូទទួលខុសត្រូវលើសំណងបដិទានចំពោះអំពើទទួលបានផលប្រយោជន៍ ដោយមិនសមហេតុផលព្រមទាំងការប្រាក់ដែលកើតឡើង។
ជនដែលត្រូវគេកេងយកប្រយោជន៍អាចប្ដឹងទាមទារសំណងលើការខូចខាតជាបន្ថែមលើសំណងបដិទាន ចំពោះអំពើទទួលបានផលប្រយោជន៍ដោយមិនសមហេតុផល។
ជនណាបានបង្កើតកិច្ចសន្យាឲ្យខ្ចី ឬ ការផ្ដល់ផ្សេងទៀតទៅជនដទៃក្នុងគោលដៅធ្វើការលក់ ដូរមនុស្ស ឬ ធ្វើអាជីវកម្មផ្លូវភេទ មិនអាចប្ដឹងទាមទារសំណងបដិទាន ចំពោះការផ្ដល់នោះបានទេ។
មាត្រា ៤៧ សិទ្ធជាអាទិភាពក្នុងការទទួលបានទ្រព្យសម្បិត្តិដែលត្រូវគេរឺបអូស
ជនរងគ្រោះ ត្រូទទួលបានដោយអាទិភាពនូវទ្រព្យដែលត្រូវបានរឹបអូសដោយរដ្ឋសម្រាប់ជាសំណងលើការខូចខាត និងសំណងបដិទានដល់ជនរងគ្រោះនោះ។
ជំពូកទី៨ បទប្បញ្ញត្តិបន្ថែម
មាត្រា ៤៨ ទោសបន្ថែម
ចំពោះបទល្មើស ដែលមានចែងនៅក្នុងច្បាប់នេះ អាចត្រូវទទួលទោសបន្ថែមដូចជា៖
១. រឹបអូសឧបករណ៍ សម្ភារៈ ឬ វត្ថុទាំងឡាយដែលត្រូវបានប្រើប្រាស់ ឬ នឹងត្រូវប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស
២. រឹបអូសសម្ភារៈទាំងឡាយដែលជាកម្មវត្ថុនៃបទល្មើស
៣. រឹបអូសប្រាក់ចំណូល ឬ ទ្រព្យដែលរកបាន ឬ ជាផលនៃបទល្មើស
៤. បិទការផលិត ដែលបម្រើដល់ការប្រព្រឹត្តបទល្មើស
៥. ការដាក់កំហិតលើសិទ្ធិពលរដ្ឋ និង
៦. ការហាមឃាត់ការស្នាក់នៅ។
មាត្រា ៤៩ ការលាក់បាំងនូវអត្ថសញ្ញាណនៃជនរងគ្រោះ
សារព័ត៌មាន និងគ្រប់មធ្យោបាយផ្សព្វផ្សាយដទៃទៀត ត្រូវហាមឃាត់មិនឲ្យធ្វើការបោះពុម្ភផ្សាយឬ ផ្សព្វផ្សាយនូវព័ត៌មាន ដែលអាចធ្វើឲ្យសាធារណជនដឹងអំពីអត្ថសញ្ញាណរបស់ជនរងគ្រោះក្នុងបទល្មើសទាំងឡាយដែលមានចែងនៅក្នុងច្បាប់នេះ។
មាត្រា ៥០ និរាករណ៍នៃច្បាប់ដែលផ្ទុយ
ច្បាប់ស្ដីពី «ការបង្ក្រាបអំពើពង្រាត់ និងលក់ដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើមនុស្ស» ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ៧ស/រតម/០២៩៦/០១ ត្រូវទុកជានិរាករណ៍។
ច្បាប់នេះត្រូវមានអាទិភាពប្រសិនបើបទប្បញ្ញត្តិនៃច្បាប់ផ្សេងទៀតមិនស្របគ្នានឹងបទប្បញ្ញត្តិនៃច្បាប់នេះ។
មាត្រា ៥១ ការជំនួសដោយក្រមព្រហ្មទណ្ឌ
មាត្រា២ មាត្រា៣ មាត្រា៤ និងមាត្រា៦ នៃច្បាប់នេះ ត្រូវជំនួសដោយបទប្ពញ្ញត្តិពាក់ព័ន្ធទាំងឡាយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៅពេលដែលក្រមនោះចូលជាធរមាន។
មាត្រា ៥២ ការអនុវត្តច្បាប់នេះ
ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។