website_news:2021201006
no way to compare when less than two revisions

Differences

This shows you the differences between two versions of the page.


website_news:2021201006 [2021/10/20 10:56] (current) – created Toch Kimheak
Line 1: Line 1:
 +====== អ្នកនាំពាក្យ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ អន្តរាគមន៍ដោះលែងពលរដ្ឋខ្មែរ១០៤នាក់ ======
 +
 +https://cen.com.kh/  Posted ByPen Srey NeatOctober 19, 2021
 +
 +ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ សម្របសម្រួលដោះលែងពលរដ្ឋខ្មែរចំនួន១០៤នាក់ (ប្រុស៦៥នាក់) ដែលត្រូវបានមេខ្យល់នាំចូលមកប្រទេសថៃដោយខុសច្បាប់តាមច្រករបៀង ហើយត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែតុលា។
 +
 +អ្នកនាំពាក្យបានបន្តថា ក្រុមការងារស្ថានអគ្គកុងស៊ុលបានធ្វើការអប់រំអំពីហានិភ័យនៃការឆ្លងដែនខុសច្បាប់ និងហានិភ័យនៃការរីករាលដាលជម្ងឺកូវីដ១៩ និងបានសហការជាមួយអាជ្ញាធរថៃ និងអាជ្ញាធរកម្ពុជាបញ្ជូនពួកគាត់ទាំង១០៤នាក់ត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងៃដដែល។
 +
 +សូមជមម្រាបថា ទាហានឈុតខ្មៅ តម្រួតការពារព្រំដែនថៃ បានចាប់ពលករខ្មែរចំនួនជាង ១០០នាក់ ដែលលួចឆ្លងដែនដោយខុសច្បាប់ចូលក្នុងទឹកដីថៃដើម្បីរកការងារធ្វើនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្នុងចម្ការដើមប្រេងខ្យល់ ក្នុងឃុំសុំប៊ូន ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។ បន្ទាប់ពីចាប់ខ្លួនកក្រុមពលករខ្មែរបានសារភាពថា ពួកគេទាំងអស់មាន បំណងឆ្លងចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយខំចំណាយអោយមេខ្យល់ក្នុងម្នាក់ៗ ចាប់ពី ៦.០០០ បាត ដល់ ៩.០០០ បាត ប៉ុន្តែក៏ត្រូវឃាត់ខ្លួនតែម្តង ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ ដើម្បីការពារនៅក្នុងដំណាក់កាល នៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងត្រៀមបញ្ជូនទៅអោយភាគីកម្ពុជាវិញនៅល្ងាចនេះតាមច្រកអូរបីជាន់ ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
 +
 +{{tag>សារព័ត៌មាន ភ្នំពេញ}}
  
website_news/2021201006.txt · Last modified: 2021/10/20 10:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki