User Tools

Site Tools


document:religion:2023

ទិវាជាតិអន្តរសាសនា 2023

ពាក្យស្លោកអន្តរសាសនា

ប្រធានបទ៖ «មនុស្សមានគុណធម៌ សង្គមមានសុវត្ថិភាព គ្មានអំពើជួញដូរមនុស្ស »

Theme: “Virtue brings about Safe Society and absence of Human Trafficking”

ខ្លឹមសារពាក្យស្លោក

1. ទោះបីជាសាសនិក នៃសាសនាណា ក៏អាចក្លាយជាជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស សូមកុំធ្វេសប្រហែស! Don’t be negligent as anyone can become victim of human trafficking regardless of religious background!

2. សាសនាអប់រំមនុស្ស ឱ្យវៀរចាកអំពើបាប ដោយការកេងប្រវ័ញ្ច និងជួញដូរមនុស្សគ្រប់ទម្រង់ Religions educate people to refrain from committing sins including all forms of exploitation and human trafficking.

3. សុខុដុមនីយកម្មនៃសាសនា នាំមកនូវសន្តិភាព ផ្លូវកាយ និងផ្លូវចិត្ត វៀរចាកការកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្ស Religious harmonization brings about peace in mind and body refraining from exploitation and human trafficking.

4. អន្តរសាសនាដឹកនាំមនុស្សឲ្យមានគុណធម៌ ដើម្បីសង្គមមានសុវត្ថិភាព គ្មានអំពើជួញដូរមនុស្ស Inter-faith forum enriches people with virtue leading to a safe society without human trafficking.

5. អន្តរសាសនា រួមចំណែកបង្ការទប់ស្កាត់ រាល់ទំរង់ នៃអំពើជួញដូរមនុស្ស Inter-faith forum contributes to preventing all forms of human trafficking.

6. លើកកម្ពស់ការអប់រំសីលធម៌ដើម្បីសង្គម យើងគ្មានអំពើជួញដូរមនុស្ស Improve moral education for a society without human trafficking.

7. ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ច គ្រប់ទម្រង់ គឺជាអំពើបាប ដែលមនុស្សគ្រប់រូប គួរវៀរចាក All forms of human trafficking and exploitation are sins from which we all should refrain.

8. ថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស! August 20 is the National Inter-faith Day to Combat Human Trafficking.

9. យើងទាងអស់គ្នា ត្រូវចូលរួមប្រឆាំងការជួញដូរមនុស្ស គ្រប់ទម្រង់ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា! We all must join together to combat all forms of human trafficking for the sake of our safety!

document/religion/2023.txt · Last modified: 2023/11/13 16:56 by In Mean

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki