User Tools

Site Tools


gov:strategies2050:stage_1:ps5s1kh

យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ បញ្ចកោណទី១

ការអភិវឌ្ឈមូលធនមនុស្ស

Back

ការអភិវឌ្ឈមូលធនមនុស្ស គឺជាលក្ខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច, លើកកម្ពស់តម្លៃវប្បធម៌, និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយៈពេលវែង និង ជវភាពនៃការអភិវឌ្ឈសង្គម-សេដ្ឋកិច្ច។ ការណ៍នេះបង្ហាញថាការវិនិយោគក្នុងការអភិវឌ្ឈមូលធនមនុស្ស មានសារៈសំខាន់ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឈសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងនៃនេះ, រាជរដ្ឋភិបាលផ្ដោតលើអាទិភាព៥: (១) ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; (២) ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស; (៣) ការលើកម្ពស់សុខភាព និងសុខមាលភាពប្រជាជន; (៤) ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង; និង (៥) ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌, សមធម៌ និងបរិយាបន្ន។

មុំទី១ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

មុំទី២ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស

មុំទី៣ ការលើកម្ពស់សុខភាព និងសុខមាលភាពប្រជាជន

មុំទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង

មុំទី៥ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌, សមធម៌ និងបរិយាបន្ន

gov/strategies2050/stage_1/ps5s1kh.txt · Last modified: by In Mean

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki