User Tools

Site Tools


immigration:start
You were redirected here from immigration.

ក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍

តារាងឈ្មោះមន្រ្តីរាជការ

លរឋានន្តរស័ក្តិឈ្មោះតួនាទីលេខទូរស័ព្ទអ៊ីម៉ែល
០១ឯកឧត្តម ឧត្តមសេនីយ៍ឯកខៀវ ចាន់រ៉ាអគ្គលេខាធិការង ទទួលបន្ទុកក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍012​895​677khiev.chanra@ncct.gov.kh
០២លោកឧត្តមសេនីយ៍ទោស្រី សាមឌីប្រធានក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍012 369 990srey.samdy@ncct.gov.kh
០៣លោកឧត្តមសេនីយ៍ត្រីកែវ ផល្លាអនុប្រធានក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍012 8888 51keo.phalla@ncct.gov.kh
០៤លោកឧត្តមសេនីយ៍ត្រីខៀវ សុផលអនុប្រធានក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍​012 99 77 05khiev.sophal@ncct.gov.kh
០៥លោកឧត្តមសេនីយ៍ទោខៀវ សំណាងមន្រ្តីក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍​012​ 599 979khiev.samnang@ncct.gov.kh
០៦លោកឧត្តមសេនីយ៍ត្រីហេង សំណាងមន្រ្តីក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍​unknownheng.samnang@ncct.gov.kh
០៧លោកឧត្តមសេនីយ៍ត្រីមិន ប៊ុនរិទ្ធមន្រ្តីក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍​unknownmin.bunrith@ncct.gov.kh
០៨លោកឧត្តមសេនីយ៍ត្រីគួច ក្រិតមន្រ្តីក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍​unknownkuoch.krit@ncct.gov.kh
០៩លោកវរសេនីយ៍ត្រីអោក ភារិនមន្ត្រីក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍012 244 250 ork.phearin@ncct.gov.kh

តួនាទី ភារកិច្ច

  • ចូលរួមជាមួយក្រុមការងារជំនាញអន្តរក្រសួង ស្ថាប័ន ទទួលបន្ទុកការងារទេសន្តរប្រវេសន៍ ដើម្បីទំនាក់ទំនងសម្របសម្រួល គាំទ្រ សហការ ផ្តល់ និងទទួលព័ត៌មាន ស្តីពីភាពរីកចម្រើនក្នុងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពពលករនិងជនរងគ្រោះនៅប្រទេសគោលដៅ ភាពប្រឈម ពិនិត្យ សន្និដ្ឋាន លើកយោបល់
  • តាមដាន ស្ថានភាពប្រែប្រួលនៃបទល្មើស កលល្បិចជនល្មើស ទំនោរជាសាកលស្តីពីទេសន្តរប្រវេសន៍ការងារ
  • សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករទេសន្តប្រវេសន៍ គ្រប់រូប និងសមាជិកគ្រួសាររបស់ពួកគេ ព្រមទាំងកិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលបានចុះហត្ថលេខាជាមួយប្រទេសពាក់ព័ន្ធ
  • តាមដាន ត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពប្រែប្រួលនៃបទល្មើសជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទជាពិសេសស្ត្រី និងកុមារ តាមរយៈរូបភាពទេសន្តរប្រវេសន៍ ព្រមទាំងលើកយោបល់ កែលម្អ និងជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាព
  • ផ្តួចផ្តើម គាំទ្រ ចូលរួមរៀបចំ សម្របសម្រួល យុទ្ធនាការអប់រំ ផ្សព្វផ្សាយនានា ដែលរៀបចំឡើងដោយក្រសួងស្ថាប័ន ដើម្បីសុវត្ថិភាពពលករ និងបង្ការភាពរងគ្រោះដោយចំណាកស្រុកប្រថុយប្រថាន
  • ផ្សព្វផ្សាយផែនការ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងលទ្ធផលការងារនានារបស់គណៈកម្មាធិការជាតិ ជូនសមាជិកនៃក្រុមការងារជំនាញអន្តរក្រសួងស្ថាប័ន
  • សហការកសាងផែនការសកម្មភាពអគ្គលេខាធិការដ្ឋាន រយៈពេលខ្លី​ មធ្យម វែង លើកទិសដៅអនុវត្តស្របតាមតំណាក់កាលនីមួយៗ និងកំណត់សូចនាករអនុវត្តសម្រាប់ការងារទេសន្តរប្រវេសន៍
  • ចូលរួមប្រជុំទៀងទាត់ជាមួយក្រុមមន្ត្រីជំនួយការផ្សេងទៀត ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មាន និងសហការដោះស្រាយភាពប្រឈមក្នុងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
  • តាមដាន បូកសរុប របាយការណ៍ ស្តីពីលទ្ធផលការងារទេសន្តរប្រវេសន៍របស់ក្រុមការងារទេសន្តរប្រវេសន៍ សន្និដ្ឋាន វាយតម្លៃអំពីប្រសិទ្ធ ភាពដាក់ជូនអគ្គលេខាធិការដ្ឋាន
  • លើកផែនការការងារ និងថវិកាប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ដាក់ជូនលេខាធិការដ្ឋានរដ្ឋបាលសរុប
  • ចូលរួមប្រជុំទៀតទាត់ និងរាយការណ៍ការងារជាមួយអគ្គលេខាធិការដ្ឋាន និងបំពេញការងារផ្សេងទៀត តាមការប្រគល់ជូនរបស់អគ្គលេខាធិការដ្ឋាន។

ផែនការ

អនុ​ក្រឹត្យ​

immigration/start.txt · Last modified: by In Mean

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki