User Tools

Site Tools


law_enforcement

Home > General Secretariat of NCCT > 6 Working Group of General Secretariat of NCCT

ក្រុមជំនួយកិច្ចការអនុវត្តច្បាប់

តារាងឈ្មោះមន្រ្តីរាជការ

លរឋានន្តរស័ក្តិឈ្មោះតួនាទីលេខទូរស័ព្ទអ៊ីម៉ែល
០១ឧត្តមសេនីយ៍​​ទោ តែ សុថារេត អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការអនុវត្តច្បាប់071 886 7777 sotharet@gmail.com
០២ឧត្តមសេនីយ៍​ទោប៉ុណ្ណ ចន្ថាប្រធានក្រុមជំនួយកិច្ចការអនុវត្តច្បាប់017 818 289 NA
០៣ឧត្តមសេនីយ៍ត្រី​ផេង សេងលីមអនុប្រធានក្រុមជំនួយកិច្ចការអនុវត្តច្បាប់097 777 8042 NA
០៤វរសេនីយ៍ឯកសំ សុផាន់ណាអនុប្រធានក្រុមជំនួយកិច្ចការអនុវត្តច្បាប់088 999 9320 NA

តួនាទី ភារកិច្ច

  • ចូលរួមជាមួយក្រុមការងារជំនាញអន្តរក្រសួង ស្ថាប័ន ទទួលបន្ទុកកិច្ចការអនុវត្តច្បាប់ ដើម្បីទំនាក់ទំនង​សម្របសម្រួល គាំទ្រ សហការ ផ្តល់ និងទទួលព័ត៌មានស្តីពីភាពរីកចម្រើនក្នុងការអនុវត្តច្បាប់ ភាពប្រឈម ពិនិត្យសន្និដ្ឋាន លើកយោបល់
  • ចែករំលែកជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ព័ត៌មានពាក់ព័័ន្ធភាពរីកចម្រើន និងភាពប្រឈមក្នុងការអនុវត្តច្បាប់ ការផ្តន្ទាទោសបទល្មើសជួញ ដូរមនុស្ស និងសំណូមពរក្នុងការពង្រឹងកិច្ចការបង្ការ និងបង្ក្រាបតាមនីតិវិធីច្បាប់
  • សិក្សាស្រាវជ្រាវការងារផ្នែកច្បាប់ ពាក់ព័ន្ធ ទៅនឹងភាពខ្វះចន្លោះនៃការអនុវត្តក្នុងវិស័យច្បាប់ទាក់ទងនឹងអំពើជួញដូរមនុស្ស
  • ជម្រុញ និងពង្រឹងកិច្ចសហការរវាងស្ថាប័នអយ្យការ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធដើម្បីបម្រើឲ្យការងារបង្ក្រាប និងនីតិវិធីក្នុងការផ្តន្ទាទោស
  • ពិនិត្យតាមដាន លើកយោបល់ ពាក់ព័ន្ធនឹងភាពប្រឈមក្នុងការស្វែងរកភស្តុតាងដាក់បន្ទុក ឬកិច្ចសហការដទៃទៀត ដើម្បីពង្រឹង ពន្លឿន ក្នុងដំណើរការរឿងក្តីនៅតុលាការ
  • សហការជាមួយការិយាល័យតាមដាន និងត្រួតពិនិត្យនីតិវិធី ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងារអនុវត្តច្បាប់
  • ជំរុញការស៊ើបអង្កេតស្រាវជ្រាវ និងការបង្ក្រាប​​ នាំខ្លួនជនល្មើសមកផ្តន្ទាទោស ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលុបបំបាត់និទណ្ឌភាព ក្នុងគោលបំណងលើកកម្ពស់ការជឿទុកចិត្ត ពីប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះលើប្រព័ន្ធយុត្តិធម៌ សេវាសង្គម សេវាសាធារណៈ និងចូលរួមអនុវត្តច្បាប់
  • ជម្រុញ តាមដានការអនុវត្តដីការបស់តុលាការក្នុងរឿងក្តីជួញដូរមនុស្ស
  • ផ្សព្វផ្សាយផែនការ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងលទ្ធផលការងារនានារបស់គណៈកម្មាធិការជាតិ ជូនសមាជិកនៃក្រុមការងារជំនាញអន្តរក្រសួងស្ថាប័ន
  • សហការកសាងផែនការសកម្មភាពអគ្គលេខាធិការដ្ឋាន រយៈពេលខ្លី មធ្យម វែង លើកទិសដៅអនុវត្តស្របតាមតំណាក់កាលនីមួយៗ និងកំណត់សូចនាករអនុវត្តសម្រាប់ការងារអនុវត្តច្បាប់
  • ចូលរួមប្រជុំទៀងទាត់ជាមួយក្រុមមន្ត្រីជំនួយការផ្សេងទៀត ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មាន និងសហការដោះស្រាយភាព ប្រឈមក្នុងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
  • តាមដាន បូកសរុប របាយការណ៍ ស្តីពីលទ្ធផលការងារកិច្ចការអនុវត្តច្បាប់ សន្និដ្ឋាន វាយតម្លៃអំពីប្រសិទ្ធភាពដាក់ជូនអគ្គលេខាធិការដ្ឋាន
  • លើកផែនការការងារ និងថវិកាប្រចាំខែ ត្រីមាស ឆមាស​ និងឆ្នាំ ដាក់ជូនលេខាធិការដ្ឋានរដ្ឋបាលសរុប
  • ចូលរួមប្រជុំទៀងទាត់ និងរាយការណ៍ការងារ​ជូនអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
  • បំពេញការងារផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។

របាយការណ៍នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន

របាយការណ៍ក្រុមជំនួយកិច្ចការអនុវត្តច្បាប់

​កិច្ចប្រជុំក្រៅប្រទេស

ឯកសារពាក់ព័ន្ធ

law_enforcement.txt · Last modified: by Te Sotharet

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki