User Tools

Site Tools


laws:online_scam:start

Differences

This shows you the differences between two versions of the page.

Link to this comparison view

Next revision
Previous revision
laws:online_scam:start [2026/04/14 17:57] – created In Meanlaws:online_scam:start [2026/05/12 22:38] (current) – [ច្បាប់ ស្ដីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា] In Mean
Line 1: Line 1:
 ====== ច្បាប់ ស្ដីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ====== ====== ច្បាប់ ស្ដីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ======
 [[:start|Back]] [[:start|Back]]
 +
 +**Law On Combating Online Scams**
 +
 +Date: 06 April 2026
 +
 +{{ :laws:online_scam:online-scams-law.pdf |Download}}
  
 =====ជំពួកទី១ បទប្បញ្ញត្តិទូទៅ===== =====ជំពួកទី១ បទប្បញ្ញត្តិទូទៅ=====
Line 18: Line 24:
 >>- ទ្រព្យសម្បត្តិដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើសដែលមានចែងក្នុង ច្បាប់នេះ បានផ្ទេរចូលមកក្នុង ឬបានផ្ទេរចេញពីព្រះរាជាណាចក្រកម្ពុជា។ >>- ទ្រព្យសម្បត្តិដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើសដែលមានចែងក្នុង ច្បាប់នេះ បានផ្ទេរចូលមកក្នុង ឬបានផ្ទេរចេញពីព្រះរាជាណាចក្រកម្ពុជា។
 >៣-បទល្មើសត្រូវបានប្រព្រឹត្តដោយប្រើប្រព័ន្ធធនាគារ ឬប្រព័ន្ធហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា។ >៣-បទល្មើសត្រូវបានប្រព្រឹត្តដោយប្រើប្រព័ន្ធធនាគារ ឬប្រព័ន្ធហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា។
 +
 +=====ជំពូកទី២ ស្ថាប័នមានសមត្ថកិច្ច=====
 +====មាត្រា៣ យន្តការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា====
 +ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ដោយត្រូវអនុវត្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើត យន្តការដោយឡែកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដឹកនាំ សម្របសម្រួល ត្រួតពិនិត្យ និងអនុវត្តការងារបង្ការ ទប់ស្កាត់ និងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសដែល មានចែងក្នុងច្បាប់នេះ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មនេះ។
 +
 +ការសម្របសម្រួលសមត្ថកិច្ចរវាងមន្ត្រីនគរបាលយុត្តិធម៌ និងយន្តការនេះ ត្រូវកំណត់ដោយរាជរដ្ឋាភិបាល។
 +
 +====មាត្រា៤ ការផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌====
 +
 +មន្ត្រីរាជការទទួលបន្ទុកការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបម្រើការងារក្នុងយន្តការដែលត្រូវបានបង្កើតឡើងតាមមាត្រា៣ (យន្តការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា) នៃច្បាប់នេះ ទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីពិនិត្យ ស៊ើបអង្កេត និង ស្រាវជ្រាវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងទៀតដែលមានចែងក្នុងច្បាប់នេះ ដោយអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ ការផ្តល់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ដល់មន្ត្រីរាជការ បម្រើការងារក្នុងយន្តការនេះ ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
 +
 +ការធ្វើសម្បថ និងការអនុវត្តការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
 +
 +=====ជំពូកទី៣ បទល្មើសទាក់ទងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា=====
 +====មាត្រា៥ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា====
 +អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយបើ ឧបាយកលទុច្ចរិត ដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជាមធ្យោបាយ ក្នុងគោលបំណងទទួលបាននូវ៖
 +
 +>១-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។
 +>២-ការផ្គត់ផ្គង់សេវា។
 +>៣-ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។
 +
 +អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង ពិន័យជាប្រាក់ពី ២០០ ០០០ ០០០ (ពីររយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល។ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និង ពិន័យជាប្រាក់ពី ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល ទៅ ១ ០០០ ០០០ ០០០ (មួយប៊ីលាន) រៀល កាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖
 +
 +>១-ដោយមានការរៀបចំជាក្រុមមានការចាត់តាំង។
 +>២-ដោយមានជនរងគ្រោះច្រើននាក់។
 +
 +====មាត្រា៦ បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា====
 +
 +អំពើរៀបចំ ឬដឹកនាំទីកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈប្រមូលផ្ដុំ ឬក្នុងទម្រង់ជា មជ្ឈមណ្ឌល ដែលអនុញ្ញាតឱ្យបុគ្គលច្រើននាក់ចងក្រងគ្នាជាក្រុម ឬជាបណ្តាញ ទោះមាន ឬគ្មានរចនាសម្ព័ន្ធ គ្រប់គ្រងជាក់លាក់ក៏ដោយ ដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវកំណត់ជាបទល្មើសរៀបចំ ឬ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងពិន័យជាប្រាក់ពី ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល ទៅ ១ ០០០ ០០០ ០០០ (មួយលាន) រៀល។
 +
 +ត្រូវចាត់ទុកថាជាបទល្មើសរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវផ្តន្ទាទោស ដូចគ្នានឹងបទល្មើសដែលមានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើនេះផងដែរ ចំពោះអំពើរៀបចំ ឬដឹកនាំទីកន្លែង ដាច់ដោយឡែកៗពីគ្នាដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែអាចចងក្រងគ្នាជាបណ្តាញតាម
 +គ្រប់រូបភាព ទោះបីពុំមានលក្ខណៈប្រមូលផ្ដុំគ្នាក្នុងទម្រង់ជាមជ្ឈមណ្ឌលក៏ដោយ។
 +
 +អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ ០០០ (មួយប៊ីលាន) រៀល ទៅ ២ ០០០ ០០០ ០០០ (ពីរប៊ីលាន) រៀល កាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖
 +
 +>១-ដោយប្រើអំពើហិង្សា ទារុណកម្ម ឬអំពើឃោរឃៅ។
 +>២-ដោយមានការចាប់ ការឃុំឃាំង ឬការបង្ខាំង។
 +>៣-ដោយមានការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស ការកេងចំណេញលើពលកម្ម ការធ្វើអំពើបង្ខិតបង្ខំ ឱ្យធ្វើសកម្មភាពខុសពីឆន្ទៈ ឬទម្រង់នៃការកេងប្រវ័ញ្ចផ្សេងៗទៀត។
 +
 +អំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ឬអស់មួយជីវិត កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយបណ្តាល ឱ្យមានមនុស្សស្លាប់ម្នាក់ ឬច្រើននាក់។
 +
 +====មាត្រា៧ បទជ្រើសរើស ឬបណ្ដុះបណ្ដាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា====
 +
 +អំពើជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃក្នុងគោលបំណងឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២០០ ០០០ ០០០ (ពីររយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល។
 +
 +អំពើជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងពិន័យជាប្រាក់ពី ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល ទៅ ១ ០០០ ០០០ ០០០ (មួយប៊ីលាន) រៀល កាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖
 +
 +>១-ដោយប្រើអំពើហិង្សា ទារុណកម្ម ឬអំពើឃោរឃៅ។
 +>២-ដោយមានការចាប់ ការឃុំឃាំង ឬការបង្ខាំង។
 +>៣-ដោយបណ្តាលឱ្យមានមនុស្សស្លាប់។
 +>៤-ដោយដឹងថាបុគ្គលដែលត្រូវបានជ្រើសរើស ឬបណ្តុះបណ្តាល គឺជាជនរងគ្រោះនៃអំពើរត់ពន្ធ មនុស្ស ឬអំពើជួញដូរមនុស្ស។
 +
 +====មាត្រា៨ បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានា របស់អ្នកដទៃ====
 +
 +ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ ០០០ (មួយរយលាន) រៀល ទៅ ៣០០ ០០០ ០០០ (បីរយលាន) រៀល ចំពោះបុគ្គលដែលប្រមូលនូវ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ ក្នុងគោលបំណង ប្រើប្រាស់ ឬបង្កើតជាអាទិ៍នូវគណនីធនាគារ គណនីអនឡាញ វេបសាយ គណនីអេឡិចត្រូនិក ឬគណនី បណ្ដាញសង្គមនានាសម្រាប់ជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
 +
 +អំពើប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់ អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ (បី) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៣០០ ០០០ ០០០ (បីរយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយ ក្រុមមានការចាត់តាំង។
 +
 +====មាត្រា៩ បទសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសដែលមានចែងក្នុងច្បាប់នេះ====
 +
 +ត្រូវចាត់ទុកថាជាទម្រង់មួយនៃបទល្មើសសម្អាតប្រាក់ និងត្រូវផ្ដន្ទាទោសដូចគ្នានឹងបទល្មើសសម្អាតប្រាក់ ក្នុងករណីដែលម្ចាស់ទ្រព្យមិនមានភស្តុតាងបង្ហាញអំពីប្រភពស្របច្បាប់នៃទ្រព្យ ដែលសង្ស័យថាពាក់ព័ន្ធនឹង បទល្មើស ឬជាផលនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬបទល្មើសពាក់ព័ន្ធផ្សេងទៀតដែលមានចែង ក្នុងច្បាប់នេះ។
 +
 +====មាត្រា១០ ទោសបន្ថែម====
 +
 +ចំពោះជនណាដែលប្រព្រឹត្តបទល្មើសដូចមានចែងចាប់ពីមាត្រា៥ (បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ដល់មាត្រា៨ (បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានា របស់អ្នកដទៃ) នៃច្បាប់នេះ តុលាការអាចប្រកាសទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
 +
 +តុលាការអាចប្រកាសរឹបអូសជាទ្រព្យសម្បត្តិរដ្ឋនូវអចលនវត្ថុដែលត្រូវបានប្រើប្រាស់ជាទីតាំង ឬមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
 +
 +តុលាការអាចសម្រេចបិទ ឬលុបគណនីធនាគារ គណនីអនឡាញ វេបសាយ គណនីអេឡិចត្រូនិក ឬ គណនីបណ្តាញសង្គមនានា ដែលត្រូវបានប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬឯកសារ
 +ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ។
 +
 +ខ្លឹមសារ បែបបទ និងនីតិវិធីសម្រាប់ការអនុវត្តទោសបន្ថែមទាំងនេះ ត្រូវអនុលោមតាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។
 +
 +====មាត្រា១១ ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល====
 +
 +នីតិបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុង មាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមាន ចែងចាប់ពីមាត្រា៥ (បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ដល់មាត្រា៩ (បទសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើស ដែលមានចែងក្នុងច្បាប់នេះ) នៃច្បាប់នេះ។
 +
 +នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០០ ០០០ ០០០ (មួយប៊ីលាន) រៀល ទៅ ៣០ ០០០ ០០០ ០០០ (សាមសិបប៊ីលាន) រៀល ឬរហូតដល់ស្មើនឹងតម្លៃមូលនិធិ ឬទ្រព្យសម្បត្តិដែល ជាផលនៃបទល្មើស ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្ត ចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។
 +
 +====មាត្រា១២ ការប៉ុនប៉ង====
 +
 +ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដូចមានចែងក្នុងច្បាប់នេះ ត្រូវផ្ដន្ទាទោសដូចគ្នានឹងបទមជ្ឈិមបានសម្រេចដែរ។
 +
 +====មាត្រា១៣ ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់សហចារី អ្នកផ្ដើមគំនិត និងអ្នកសមគំនិត====
 +
 +សហចារី អ្នកផ្ដើមគំនិត និងអ្នកសមគំនិតនៃបទល្មើសដូចមានចែងក្នុងច្បាប់នេះ ត្រូវផ្តន្ទាទោស ដូចគ្នានឹងចារីដែរ។
 +
 +====មាត្រា១៤ ការប្រកាសមូលទោស====
 +បទប្បញ្ញត្តិនៃមាត្រា៩៧ (ការប្រកាសមូលទោស) នៃក្រមព្រហ្មទណ្ឌ មិនត្រូវយកមកអនុវត្តឡើយ ចំពោះបទល្មើសដែលមានចែងនៅក្នុងច្បាប់នេះ។
 +ការប្រកាសមូលទោសត្រូវអនុវត្តដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
 +
 +មូលទោសចំពោះបទល្មើសទាំងឡាយដូចមានចែងក្នុងច្បាប់នេះ មិនអាចត្រូវបានជំនួសដោយទោសជំនួស ឬទោសបន្ថែមតាមលក្ខខណ្ឌដូចមានចែងក្នុងក្រមព្រហ្មទណ្ឌឡើយ។
 +
 +====មាត្រា១៥ ការមិនទទួលខុសត្រូវព្រហ្មទណ្ឌរបស់ជនដែលត្រូវបានបង្ខំឱ្យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា====
 +
 +ជនដែលបានចូលរួមប្រព្រឹត្តបទល្មើសក្រោមអានុភាពនៃកម្លាំង ឬការបង្ខំ មិនទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែងក្នុងច្បាប់នេះឡើយ ដោយអនុវត្តស្របតាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌជាធរមាន។
 +
 +====មាត្រា១៦ ការលើកលែងឱ្យរួចផុតពីទោស និងស្ថានសម្រាលទោស====
 +បុគ្គលណាដែលបានចូលរួមប្រព្រឹត្តបទល្មើសណាមួយដូចមានចែងក្នុងមាត្រា៦ (បទរៀបចំ ឬដឹកនាំ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) និងមាត្រា៧ (បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួម ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) នៃច្បាប់នេះ ត្រូវលើកលែងឱ្យរួចផុតពីការទទួលទោស ប្រសិនបើ មុនការចោទប្រកាន់ បុគ្គលនោះបានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ចអំពីអត្ថិភាពនៃអំពើនេះ ហើយបាននាំឱ្យស្គាល់អត្តសញ្ញាណនៃអ្នកចូលរួមដទៃទៀត ឬអាចនាំឱ្យប្រមូលមកវិញបាននូវផលនៃបទល្មើស។
 +
 +ប៉ុន្តែ បុគ្គលនោះត្រូវទទួលបាននូវស្ថានសម្រាលទោស ប្រសិនបើការបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ចខាងលើធ្វើឡើងក្រោយការចោទប្រកាន់។ អានុភាពនៃស្ថានសម្រាលទោសនេះ ត្រូវអនុវត្តស្របតាមក្រមព្រហ្មទណ្ឌ។
 +
 +=====ជំពូកទី៤ បទប្បញ្ញត្តិស្តីពីនីតិវិធីព្រហ្មទណ្ឌ=====
 +
 +====មាត្រា១៧ នីតិវិធីនៃការអនុវត្ត====
 +នីតិវិធីសម្រាប់អនុវត្តចំពោះការពិនិត្យ ការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្តន្ទាទោស ចំពោះបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធផ្សេងទៀតដូចមានចែងក្នុងច្បាប់នេះ ត្រូវអនុវត្ត តាមនីតិវិធីដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់នេះ។
 +
 +====មាត្រា១៨ ការឃាត់ខ្លួន====
 +
 +ការឃាត់ខ្លួនត្រូវអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ ផ្អែកតាមតម្រូវការចាំបាច់នៃការអនុវត្តនីតិវិធី រយៈពេលនៃការឃាត់ខ្លួនអាចពន្យារពេលរៀងរាល់ ៤៨ (សែសិបប្រាំបី) ម៉ោងម្តង ដោយមានការអនុញ្ញាតពី ព្រះរាជអាជ្ញា ក្នុងករណីដូចតទៅ៖
 +
 +>- បទល្មើសត្រូវបានប្រព្រឹត្តដោយក្រុមមានការចាត់តាំង ឬដោយមានជនសង្ស័យច្រើននាក់។
 +>- បទល្មើសត្រូវបានប្រព្រឹត្តដោយមានជនរងគ្រោះច្រើននាក់។ 
 +
 +រយៈពេលសរុបនៃការឃាត់ខ្លួនមិនត្រូវលើសពី ១០ (ដប់) ថ្ងៃ។
 +
 +ការពន្យារពេលនៃការឃាត់ខ្លួនគឺជាវិធានការពិសេស។ រាល់ការពន្យារពេលនៃការឃាត់ខ្លួនត្រូវទទួលបាន ការអនុញ្ញាតពីព្រះរាជអាជ្ញា ដែលត្រូវផ្ទៀងផ្ទាត់មើលមូលកភាពឱ្យបានច្បាស់លាស់ និងយោងលើតម្រូវការ ចាំបាច់ក្នុងការអនុវត្តនីតិវិធី។ មន្ត្រីនគរបាលយុត្តិធម៌ត្រូវកត់ត្រាចូលក្នុងកំណត់ហេតុឃាត់ខ្លួនអំពីការសម្រេច
 +របស់ព្រះរាជអាជ្ញាដែលអនុញ្ញាតឱ្យពន្យារពេលនៃការឃាត់ខ្លួន។
 +
 +====មាត្រា១៩ - ការផ្អាក ការឃាត់ទុក និងការបង្កក====
 +
 +ក្នុងករណីដែលពិនិត្យឃើញមានប្រតិបត្តិការសង្ស័យ ឬដើម្បីទប់ស្កាត់ការផ្ទេរចេញនូវសាច់ប្រាក់ពី គណនីដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើសដែលមានកំណត់ក្នុងច្បាប់នេះ មន្ត្រីនគរបាលយុត្តិធម៌ អាចស្នើសុំដោយផ្ទាល់ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាឱ្យផ្អាកជាបណ្ដោះអាសន្ន នូវប្រតិបត្តិការសង្ស័យ។ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ត្រូវធ្វើការផ្អាកប្រតិបត្តិការនោះភ្លាមៗ ដោយគ្មានបង្អង់។ ការផ្អាកប្រតិបត្តិការសង្ស័យ មានរយៈពេលមិនលើសពី ៤៨ (សែសិបប្រាំបី) ម៉ោង។ មន្ត្រីនគរបាលយុត្តិធម៌អាចស្នើសុំទៅព្រះរាជអាជ្ញាដើម្បីសម្រេចអំពីការឃាត់ទុកគណនី ឬស្នើសុំទៅតុលាការ ដើម្បីសម្រេចបង្កកគណនីនោះ។ តុលាការអាចសម្រេចអំពីការឃាត់ទុក និងការបង្កកគណនីនេះដោយឯកឯងបាន។
 +
 +ក្នុងករណីដែលពិនិត្យឃើញមានទ្រព្យសម្បត្តិ ឬប្រតិបត្តិការសង្ស័យផ្សេងទៀតជាប់ពាក់ព័ន្ធបទល្មើស ឬផលនៃបទល្មើសដែលមានកំណត់ក្នុងច្បាប់នេះ មន្ត្រីនគរបាលយុត្តិធម៌អាចស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឃាត់ទុកទ្រព្យសម្បត្តិ ឬផ្អាកប្រតិបត្តិការទាំងនោះជាបណ្ដោះអាសន្ន។ អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់ វិធានការជាបន្ទាន់ដើម្បីឃាត់ទុកទ្រព្យសម្បត្តិ ឬផ្អាកប្រតិបត្តិការទាំងនោះជាបណ្ដោះអាសន្ន។
 +
 +តុលាការត្រូវសម្រេចអំពីការឃាត់ទុក ឬការបង្កកគណនីឬទ្រព្យសម្បត្តិនេះ ក្នុងរយៈពេលមិនលើសពី ៤៨ (សែសិបប្រាំបី) ម៉ោង គិតពីថ្ងៃទទួលពាក្យស្នើសុំ ឬពាក្យបណ្ដឹង។ រយៈពេលនេះអាចពន្យារពេលបាន មិនលើសពី ២៤ (ម្ភៃបួន) ម៉ោង ចំពោះបទល្មើសដែលមានលក្ខណៈស្មុគស្មាញ។
 +
 +ម្ចាស់គណនី ម្ចាស់ទ្រព្យសម្បត្តិ ឬតតិយជនដែលមានប្រយោជន៍ពាក់ព័ន្ធ អាចប្ដឹងតវ៉ាចំពោះ ការសម្រេចរបស់តុលាការដូចមានកំណត់ក្នុងកថាខណ្ឌខាងលើនេះ បន្ទាប់ពីបានទទួលដំណឹងអំពីវិធានការបណ្ដោះអាសន្ននេះដោយអនុវត្តតាមនីតិវិធីព្រហ្មទណ្ឌជាធរមាន។
 +
 +====មាត្រា២០ ការសម្ងាត់វិជ្ជាជីវៈ====
 +ជាការសម្ងាត់វិជ្ជាជីវៈ ពុំមែនជាឧបសគ្គរារាំងដល់ការអនុវត្តច្បាប់នេះឡើយ។
 +
 +====មាត្រា២១ កិច្ចសហប្រតិបត្តិការអន្តរជាតិ====
 +
 +កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបរទេសទាក់ទងនឹងបត្យាប័ន និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ជាអាទិ៍ ការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើស រួមទាំងការប្រមូល និងចែករំលែកព័ត៌មាន ការកំណត់ អត្តសញ្ញាណបុគ្គល ការកំណត់អត្តសញ្ញាណទ្រព្យ ការឃាត់ទុកឬបង្កកទ្រព្យ និងការប្រមូលត្រឡប់មកវិញនូវ ផលនៃបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវអនុវត្តស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាជារដ្ឋភាគី។
 +
 +====មាត្រា២២ ការរឹបអូសទ្រព្យសម្បត្តិ====
 +
 +ក្នុងករណីដែលមានការលើកលែងចោទប្រកាន់ដោយមូលហេតុអត្តសញ្ញាណរបស់ជនត្រូវចោទមិនត្រូវបានស្គាល់ ឬក្នុងករណីដែលជនត្រូវចោទទទួលមរណភាព ចៅក្រមស៊ើបសួរអាចប្ដឹងសុំតាមដីកាបញ្ជូន ទៅតុលាការព្រហ្មទណ្ឌឱ្យសម្រេចរឹបអូសឧបករណ៍ សម្ភារៈ មូលនិធិ ផលទុន ឬទ្រព្យសម្បត្តិដែលជា មធ្យោបាយប្រព្រឹត្តបទល្មើស ទីតាំងប្រព្រឹត្តបទល្មើស ឬផលនៃបទល្មើសដូចមានចែងក្នុងច្បាប់នេះ ដោយ អនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
 +
 +====មាត្រា២៣ ការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម====
 +ក្រៅពីបញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ បទប្បញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះវិធានការប្រឆាំងការសម្អាតប្រាក់ដែលពាក់ព័ន្ធនឹង បទល្មើសដូចមានចែងក្នុងច្បាប់នេះ។
 +
 +=====ជំពូកទី៥ អវសានប្បញ្ញត្តិ=====
 +====មាត្រា២៤ ការប្រកាសឱ្យប្រើ និងការអនុវត្តច្បាប់====
 +ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។
 +
 +ច្បាប់នេះត្រូវមានអានុភាពអនុវត្តភ្លាម។
 +
 +
  
laws/online_scam/start.1776160634.txt.gz · Last modified: by In Mean

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki