រូបភាពសកម្មភាព
នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន គ.ជ ប.ជ បានសហការជាមួយអង្គការ ASEAN-ACT Australia Counter Trafficking បានបើកសិក្ខាសាលារយៈពេលបីថ្ងៃគឹចាប់ពី(ថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា) លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៌ គ.ជ.ប.ជ បានអញ្ជើញជាគណៈអធិបតីចូលរួមការបើកសិក្ខាសាលាការរៀបចំក្របខណ្ឌតាមដាន វាយតម្លៃ និងរៀនសូត្រ (MEL)នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ(២០២៤-២០២៨)។
នាឱកាសនោះមានការអញ្ជើញចូលពីសំណាក់លោកជំទាវ អគ្គលេខាធិការ គ.ជ.ប.ជ, ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការមកពីក្រសួងស្ថាប័នជាសមាជិក គ.ជ.ប.ជ, ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ ,អង្គការជាតិ អន្តរជាតិជាដៃគូបានសហការជាមួយគ្នាកន្លងមក។សមាសភាពចូលរួមក្នុងអង្គសិក្ខាសាលាសរុបមានចំនួន ៤៨រូប ។
គោលបំណងសិក្ខាសាលានេះផ្តោតលើការពិភាក្សាមានបីចំណុចគឺ (MEL) តាមដាន,ត្រួតពិនិត្យ និងរៀនសូត្រ នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ(២០២៤-២០២៨)។








