កិច្ចប្រជុំលើកម្រងឯកសារ សិក្ខាសាលាអាស៊ាន-ACT ស្តីពី"ការឆ្លើយតប ដោយយុត្តិធម៌សម្រាប់ការជួញដូរមនុស្សតាមច្បាប់ថ្មីសិក្ខាសាលាទី ៦ ក្រោមប្រធានបទ វិធីសាស្រ្តរបស់ ស្ត្រីជាភ្នាក់ងារដ៏មានឥទ្ធិពល ក្នុងតួនាទីសម្របសម្រួល និងជួយកាត់បន្ថយគម្លាតសមភាពយេនឌ័រក្នុងការឆ្លើយតបការជួញដូរមនុស្ស ”
(អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ )៖ នារសៀលថ្ងៃពុធ ៣ រោច ខែ ចេត្រ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ មានកិច្ចប្រជុំពិភាក្សា តាមប្រព័ន្ធវីដេអូអនឡាញ កែសម្រួលកិច្ចប្រជុំលើកម្រងឯកសារ សិក្ខាសាលាអាស៊ាន-ACT ស្តីពី“ការឆ្លើយតប ដោយយុត្តិធម៌សម្រាប់ការជួញដូរមនុស្សតាមច្បាប់ថ្មីសិក្ខាសាលាទី ៦ ក្រោមប្រធានបទ វិធីសាស្រ្តរបស់ ស្ត្រីជាភ្នាក់ងារដ៏មានឥទ្ធិពល ក្នុងតួនាទីសម្របសម្រួល និងជួយកាត់បន្ថយគម្លាតសមភាពយេនឌ័រក្នុងការឆ្លើយតបការជួញដូរមនុស្ស ” ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ធ្វើជាវាគ្មិនកិត្តិយស រួមនឹង លោកស្រីតំណាងសហភាពនារី ប្រចាំប្រទេសវៀតណាម តំណាងពីផ្នែកប្រឆាំងការរត់ពន្ធ ការចំណាកស្រុក ការជួញដូរមនុស្ស នៃការិយាល័យអង្គការសហប្រជាជាតិ (UNODC) ជាវាគ្មិនក្នុងកិច្ចពិភាក្សានេះផងដែរ។ អញ្ជើញមានវត្តមានចូលរួម ក្នុងសិក្ខាសាលានេះដែរ លោកជំទាវ ឧត្តមសេនីយ៍ឯកវេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ទីប្រឹក្សា លោកជំទាវ ឧត្តមសេនីទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលផែនសហប្រតិបត្តិការជាតិ អន្តរជាតិ ឯកឧត្ត ឧត្តមសេនីទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង ទទួលផែននៃក្រុមជំនួយកិច្ចការបង្ការ ទប់ស្កាត់ ឯកឧត្ត ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង ទទួលផែន ជួយជន រងគ្រោះ ប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ អន្តរជាតិ នៃ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងតំណាងពីក្រសួងយុត្តិធម៌ តំណាងអង្គការដៃគូរពាក់ព័ន្ធ មានអាស៊ាន-ACT និងអង្គការពីប្រទេសពាក់ព័ន្ធមួយចំនួន ដែលរៀបចំនិងសម្របសម្រួលដោយអង្គការអាស៊ាន -ACT។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់អ្នកចូលរួមស្តាប់ពីអ្នកជំនាញអំពីតួនាទីរបស់ស្ត្ រីក្នុងការលើកកម្ពស់ និងការបញ្ជ្រាបសមភាពយេនឌ័រ និងវិធីសាស្រ្តក្នុងការបញ្ចូលសង្គមដើម្បីឆ្លើយតបទៅនឹងយុត្តិធម៌ព្រហ្មទណ្ឌ រួមទាំងតម្លៃដែលស្ត្រីអាចចូលរួមចំណែកក្នុងការដោះស្រាយគម្លាតសមភាពយេនឌ័រនៅក្នុងដំណើរការ គោលនយោបាយ និងរចនាសម្ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ។
