meeting:sending_country_group

ការរៀបចំ៖ កិច្ចប្រជុំ ក្រុមប្រទេសប្រភព ក្នុងមហាអនុតំបន់មេគង្គ

សាវតា ៖ ក្នុងរយៈពេល ជិត២ទសវត្សរ៍កន្លងមក ប្រទេសមួយចំនួន បានបញ្ជូនពលករទៅធ្វើការក្នុងប្រទេសថៃ តាមរយៈ អនុស្សរណៈ ឬកិច្ចព្រមព្រៀងជាមួយគ្នា ។ តែក៏នៅមានពលករជាច្រើន បាន និងកំពុងតែធ្វើទេសន្តរប្រវេសន៍ ចូលទៅក្នុងទឹកដីថៃ និងរកការងារធ្វើដោយខុសច្បាប់នៅទីនោះ ដែលប្រឈមនឹងបញ្ហា ក៏ដូចជាដំណោះស្រាយជាបន្តបន្ទាប់ ។ តំណាក់កាលចុងក្រោយនេះ គឺជាការរឹតបន្តឹងអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារថៃ ដើម្បីលុបបំបាត់ការលួចលាក់ធ្វើការដោយខុសច្បាប់ក្នុងប្រទេសថៃ ។ ក្នុងចំណោម ពលករជាងបីលាននាក់ ដែលបាននិងកំពុងតែរស់នៅ និងធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់ បាន និងកំពុងតែទទួលការអនុគ្រោះពន្យាការអនុវត្តច្បាប់ ក្នុងរយៈពេល ៦ខែ រហូតដល់ ដំណាច់ខែធ្នូ ឆ្នាំ២០១៧ ឲ្យពលករដាក់ពាក្យស្នើសុំភាពស្របច្បាប់ តាមនីតិវិធីដែលបានកំណត់ ដោយសហការគ្នាជាមួយរដ្ឋាភិបាលនៃប្រទេសប្រភព ។ តែទោះបីជាយ៉ាងនេះក្តី ក៏ដំណោះស្រាយនេះ នឹងនៅមានចំណុចសេសសល់ ដែលពលករមួយចំនួននឹងមិនបានទទួលការអនុគ្រោះនេះទេ ព្រោះ មិនគ្រប់លក្ខ័ណ្ឌដែលត្រូវ ចុះឈ្មោះ ដូចជា គ្មាននិយោជកធានា ឬគ្មានថវិកាសម្រាប់ការបង់ពិន័យ ឬអ្នកជាប់ទោសទណ្ឌ ជាដើម ។ ដូច្នេះ ភាពប្រឈម នឹងកើតមានជាបន្តបន្ទាប់ ។ ដើម្បីបន្តការគ្រប់គ្រង និងធានាបាន នូវសុវត្ថិភាព សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ចាំបាច់ណាស់ ដែលប្រទេសបញ្ជូន និងប្រទេសទទួល ចាំបាច់ត្រូវមានកិច្ចសហការក្នុងការបង្កើតជាវិធានការរួមដើម្បីអនុវត្ត ដើម្បីបញ្ជៀសឲ្យបានពីការកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្ស ។

គោលបំណង៖

កំណត់រកបញ្ហារួម ភាពប្រឈមរួម និងដំណោះស្រាយរួម ដែលពាក់ព័ន្ធនឹងសុវត្ថិភាព សិទ្ធិ និងផលប្រយោជន៍របស់ពលករ និងរបស់ប្រទេសប្រភព ឬប្រទេសបញ្ជូន ក្នុងមហាអនុតំបន់មេគង្គ។

ទិសដៅ៖

សម្របសម្រួល និងពិភាក្សាជាមួយប្រទេសគោលដៅ (ចាប់ផ្តើមពីប្រទេសថៃ) ដើម្បីកំណត់រកកិច្ចសហប្រតិបត្តិការរវាងប្រទេសបញ្ជូន និងប្រទេសទទួល ដែលធានសុវត្ថិភាពផ្នែកច្បាប់ ការគោរពសិទ្ធិ និងផលប្រយោជន៍របស់ពលករ និងនិយោជក ដោយស្របច្បាប់ ក៏ដូចជាពង្រឹងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ ជៀសវាងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចគ្រប់រូបភាព ។

ដំណើរការ៖

១.ប្រជុំពិភាក្សាជាមួយក្រសួងនិងអង្គការពាក់ព័ន្ធ ដើម្បីកំណត់រួមគ្នា៖

  • ទស្សនទាន
  • គោលបំណងជាក់លាក់
  • បង្កើតគណៈកម្មការរៀបចំ ដើម្បីកំណត់៖ ពេលវេលា ទីកន្លែង របៀបវារៈ គណៈអធិបតី អ្នកចូលរួម តំណាងប្រទេសនីមួយៗ ទស្សនកិច្ច (បើមាន) អ្នកទទួលបដិសណ្ឋារកិច្ច
  • រៀបចំលិខិតអញ្ជើញ តាមដានការចូលរួម រៀបចំសុន្ទរកថា ប្រធានបទពិភាក្សា ក្រុមការងារចងក្រងឯកសារ បូកសរុប …។
  • គម្រោងចំណាយ ការចូលរួមគាំទ្រពីដៃគូ
  • ទំនាក់ទំនង រៀបចំខ្លឹមសារលិខិត ទៅប្រទេសដៃគូ ។

២.ការរៀបចំ៖

  • ទីកន្លែង ការរៀបចំ
  • ការស្នាក់នៅ ហូបចុក ធ្វើដំណើររបស់គណៈអធិបតី ភ្ញៀវក្នុងស្រុក និងពីប្រទេសពាក់ព័ន្ធ
  • ពេលវេលា សម្រាប់ការរៀបចំ និងការទទួលខុសត្រូវ
  • ការធ្វើបដិសណ្ឋារកិច្ច

៣.ក្រោយកម្មវិធី៖

  • ការចងក្រងឯកសារ
  • ការផ្សព្វផ្សាយ
  • ការត្រៀមខ្លួន ពិភាក្សាជាមួយប្រទេសទទួល ឬប្រទេសគោលដៅ (ថៃ) ។
ខែសីហាខែកញ្ញាខែតុលាខែវិច្ឆិកា
រៀបចំកិច្ចប្រជុំ អន្តរក្រសួង និងអង្គការដៃគូបញ្ជូនលិខិតទៅប្រទេសពាក់ព័ន្ធផ្ញើលិខិតអញ្ជើញ ទៅក្រសួងស្ថាប័ន អង្គការ ពាក់ព័ន្ធរៀបចំកិច្ចប្រជុំ
រៀបចំលិខិតអញ្ជើញ និងបញ្ជាក់ការចូលរួម៖កំណត់យកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៧រៀបចំគម្រោងចំណាយកក់កន្លែងរៀបចំសណ្ឋាគារ សម្រាប់ភ្ញៀវ រទេស និងភ្ញៀវក្នុងស្រុករៀបចំឯកសារសម្រាប់កិច្ចប្រជុំសុន្ទរកថា
គោលបំណង៖ រកការឯកភាពលើខ្លឹមសារ សមាសភាព ទីកន្លែង ពេលវេលា របៀបវារៈ រៀបចំគណៈកម្មាការ ៖ ខ្លឹមសារ សន្តិសុខ រដ្ឋបាល និងផ្គត់ផ្គង់វត្ថុអនុស្សាវរីយ៍រៀបចំក្រុមបដិសណ្ឋារកិច្ច រៀបចំក្រុមកត់ត្រា និងចងក្រង ឯកសាររបាយការណ៍
meeting/sending_country_group.txt · Last modified: by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki