User Tools

Site Tools


partners:cpu:mou:2022_2025

អនុសារណៈ នៃការយោគយល់រវាងក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា 2022-2025

Back

ស្ដីពី ការរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់អនីតិជននៅព្រះរាជាណាចក្រកម្ពុជា

ឯកសារ

MOU

ឧបសម្ពន្ធ១

ព័ត៌មានសង្ខេប

  • ឈ្មោះអង្គការ៖ អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា (CPU)
  • ប្រភេទអង្គការ៖ អង្គការអន្តរជាតិ
  • អាសយដ្ឋាន៖ ផ្ទះលេខ៤១B និង៤១C ផ្លូវ២៤២ សង្កាត់ចតុមុខ ខញ្ឌដូនពេញ រាជធានីភ្នំពេញ
  • លេខទូរស័ព្ទទំនាក់ទំនង៖ 077247247
  • អ៊ីម៉ែល៖ info@childprotectionunit.org
  • វេបសាយ៖ www.childprtectionunit.org
  • ឈ្មោះគម្រោង៖ ការរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់អនីតិជននៅព្រះរាជាណាចក្រកម្ពុជា
  • លេខកូដគម្រោង៖ 24-CP144
  • បានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចុះថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០២២
  • ទីតាំងអនុវត្តគម្រោង៖ ២៥ខេត្ត-រាជធានី
  • អង្គការដៃគូ៖ អង្គការមូលនិធិកុមារកម្ពុជា CCF
  • ថវិកាអនុវត្តគម្រោង៖ ៣.៣លានដុល្លាអាមេរិក
  • កាលបរិច្ឆេទចាប់ផ្តើម៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២
  • កាលបរិច្ឆេទបញ្ចប់៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥
  • ចំនួនបុគ្គលិកខ្មែរ៖ ៤៦នាក់
  • ចំនួនបុគ្គលិកបរទេស៖ ៤នាក់

ឧបសម្ពន្ធ២

សកម្មភាពមនុស្សធម៌របស់អង្គភាពការពារកុមារ នៃអង្គការមូលនិធីកុមារកម្ពុជា*

១. ការប្រមូល និងផ្ដល់ព័ត៌មានសម្ងាត់

ត្រូវសហការជាមួយនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីប្រមូលភស្តុតាងពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចលើកុមារ បទល្មើសតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋផ្សេងៗទៀតដែលប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនរំលោភលើច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

ធ្វើរបាយការណ៍លម្អិត និងផ្តល់ភស្តុតាងលម្អិតអំពីបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចលើកុមារ អំពើជួញដូរកុមារ បទល្មើសតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋផ្សេងៗទៀតដែលប្រព្រឹត្តប្រឆាំងនឹងកុមារ។

ផ្តល់របាយការណ៍លម្អិត និងគួរទុកចិត្តបានពាក់ព័ន្ធនឹងកម្រិតបទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងកុមារដែលកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២. អន្តរាគមន៍ និងការជួយសង្គ្រោះ

សហការជាដៃគូជាមួយនគរបាលជាតិកម្ពុជាគោលបំណង គឺដើម្បីជួយសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចផ្សេងទៀតលើកុមារ បទល្មើសតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋ ដែលប្រព្រឹត្តប្រឆាំងនឹងកុមារ។ ព្រមទាំងធានាដល់ការឃាត់ខ្លួននារីនិងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

សហការយ៉ាងជិតស្និទ្ធជាមួយនគរបាលជាតិកម្ពុជា ដើម្បីប្រមូលភស្តុតាងរូបវន្ត ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចលើកុមារ បទល្មើសតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋផ្សេងៗទៀតដែលប្រព្រឹត្តប្រឆាំងនឹងកុមារ។

សហការជាមួយនគរបាលជាតិកម្ពុជា ដើម្បីធានាថាសិទ្ធិរបស់កុមារគ្រប់រូបដែលរងគ្រោះដោយសារអំពើជួញដូរមនុស្សការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចលើកុមារ បទល្មើសតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋផ្សេងៗទៀត ដែលប្រព្រឹត្តប្រឆាំងនឹងកុមារ ត្រូវបានគោរព ហើយពួកគេទទួលបាននូវកិច្ចការពារ និងផ្តល់សេវាផ្នែកច្បាប់ដល់ជនរងគ្រោះក្នុងអំឡុងដំណើរការនីតិវិធីតុលាការនៃការកាត់ទោសជនជាប់ចោទ។

៣. ការសម្របសម្រួលការថែទាំក្រោយពេលសង្គ្រោះ

ជនរងគ្រោះនឹងត្រូវបានការសម្របសម្រួល និងគាំពារដោយការគោរព និងសេចក្ដីថ្លៃថ្នូរ។ ជនរងគ្រោះគ្រប់រូបនឹងត្រូវបានវាយតម្លៃទៅតាមតម្រូវការភ្លាមៗរបស់ពួកគេ មានទីតាំងមានភ្នាក់ងារថែទាំយ៉ាងសមស្រប និងត្រូវបានបែងចែកសម្រាប់ការថែទាំក្រោយពេលសង្គ្រោះពួកគេសម្រាប់ការថែទាំសុខភាព និងការស្តារនីតិសម្បទា។ ជនរងគ្រោះគ្រប់រូបនឹងមានមន្ត្រីទំនាក់ទំនងដែលត្រូវបានតែងតាំងមួយរូប ដើម្បីជួយពួកគេក្នុងដំណើរការរឿងក្ដីទៅតុលាការ។

៤. ការបណ្ដុះបណ្ដាលនគរបាលជាតិកម្ពុជា

ការបណ្ដុះបណ្ដាលអ្នកឯកទេសជំនាញ និងច្បាប់នឹងត្រូវបានផ្តល់ជូននគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក្នុងការស៊ើបអង្កេតអំពីការរំលោភបំពានផ្លូវភេទ ការកេងប្រវ័ញ្ចផ្សេងៗទៀត លើកុមារ និងផ្នែកផ្សេងៗទៀត ដែលនាយកដ្ឋានទាំងនេះចាត់ទុកថាមានភាពចាំបាច់។

partners/cpu/mou/2022_2025.txt · Last modified: by In Mean

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki