positions:cabinet:subdecree11
អនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យ «ការបង្កើត រចនាសម្ព័ន្ធ ភារកិច្ច មុខតំណែង និងប្រាក់បំណាច់»
ភារកិច្ច
- រ៉ាប់រងទំនាក់ទំនងរវាងខុទ្ទការល័យរបស់ថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល ព្រមទាំងទំនាក់ទំនងជាមួយអ្នកតំណាងរាស្ត្រ អង្គភាពរដ្ឋដាលនៃស្ថាប័នសាធារណៈផ្សេងៗទៀត និងប្រព័ន្ធឃោសនាទាំងឡាយ
- ផ្ដល់យោបល់ជូននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាប្រធានស្ថាប័នចំណុះរាជរដ្ឋាភិបាល ចំពោះកិច្ចការទូទៅក្នុងរង្វង់រាជរដ្ឋាភិបាលឬក្រសួងស្ថាប័ននិងចំណុះសំណុំរឿងទាំងឡាយដែលនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាប្រធានស្ថាប័នបានប្រគល់ឲពិនិត្យ។ ភារកិច្ចផ្ដល់យោបល់នេះមិនផ្ដល់សិទ្ធិឲខុទ្ទការល័យបំពេញការងារជំនួសក្រសួង ស្ថាប័ន ឬអង្គភាពមានសមត្ថកិច្ចនៅក្នុងក្រសួង ស្ថាប័ន ឬរដ្ឋលេខាធិការដ្ឋានឡើយ។
- ផ្សព្វផ្សាយអំពីសកម្មភាព គោលដៅ និងការតម្រង់ទិសផ្សេងៗរបស់ថ្នាក់ដឹកនាំ
- រៀបចំកាលវិភាគរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាប្រធានស្ថាប័ន ព្រមទាំងសម្របសម្រួលការអនុវត្តការងារឲស្របតាមកាលវិភាគដែលបានកំណត់
- សម្របសម្រួលការរៀបចំសម័យប្រជុំការងាររបស់រាជរដ្ឋាភិបាល អន្តរក្រសួង ឬក្រសួង ស្ថាប័ន
- បញ្ជូនបទបញ្ជានាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាប្រធានស្ថាប័នដល់ក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាល ឬអង្គភាពទាំងឡាយក្នុងក្រសួង ឬរដ្ឋលេខាធិការដ្ឋាន ផ្អែកលើកម្រិតនៃសមត្ថកិច្ចរបស់ថ្នាក់ដឹកនាំនីមួយៗ
- តាមដាននិងសម្របសម្រួលសកម្មភាពផ្សេងៗរបស់រាជរដ្ឋាភិបាល ក្រសួង ឬរដ្ឋលេខាធិការដ្ឋានដើម្បីសម្រួលការងារឲមានប្រសិទ្ធភាព
- តាមដានការអនុវត្តបញ្ជារបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាប្រធានស្ថាប័នក្នុងរង្វង់សមត្ថកិច្ចនីមួយៗ
- បំពេញការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់ដឹកនាំសមី។
positions/cabinet/subdecree11.txt · Last modified: by In Mean
