User Tools

Site Tools


prevention

Home > General Secretariat of NCCT > 6 Working Group of General Secretariat of NCCT

ក្រុមការងារបង្ការទប់ស្កាត់

តារាងឈ្មោះមន្រ្តីរាជការ

លរឋានន្តរស័ក្តិឈ្មោះតួនាទីលេខទូរស័ព្ទអ៊ីម៉ែល
០១ឧត្តមសេនីយ៍ទោកែវ សុវណ្ណារ៉ាអគ្គលេខធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់096 5665555keo.sovannara@ncct.gov.kh
០២ឧត្តមសេនីយ៍ទោរ៉ន សុភ័ក្ត្រវឌ្ឍនាប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់078 882 880ran.svathana@ncct.gov.kh
០៣ឧត្តមសេនីយ៍ទោសាង រំដោះអនុប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់092 777 774sang.romdos@ncct.gov.kh
០៤ឧត្តមសេនីយ៍ត្រីហ៊ី រតនៈអនុប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់077 448 998

តួនាទី ភារកិច្ច

  • ចូលរួមជាមួយក្រុមការងារជំនាញអន្តរក្រសួង ស្ថាប័ន ទទួលបន្ទុកការងារបង្ការទប់ស្កាត់ ដើម្បីទំនាក់ទំនងសម្របសម្រួល គាំទ្រ សហការ ផ្តល់ និងទទួលព័ត៌មាន តាមដានភាពរីកចម្រើននៃការអនុវត្តសកម្មភាពបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ភាពប្រឈម ពិនិត្យ សន្និដ្ឋាន លើកយោបល់
  • សិក្សាស្រាវជ្រាវ ពិនិត្យ តាមដាន សភាពការណ៍ប្រែប្រួលនៃបទល្មើស កលល្បិចជនល្មើស ទំនោរជាសាកល ស្តីពីការបង្ការទប់ស្កាត់
  • សហការតាមដាន ត្រួតពិនិត្យខ្លឹមសារ នៃសាររូបភាពដែលគ្រប់ប្រព័ន្ធផ្សព្វផ្សាយបាន និងកំពុងតែប្រើប្រាស់ជម្រុញ ពង្រីក ឬលើកវិធានការកែលម្អ ដើម្បីធានាប្រសិទ្ធភាពនៃការអប់រំសាធារណជន និងក្រុមគោលដៅនានា ទៅតាមស្ថានភាពភូមិសាស្ត្រ វ័យ កម្រិតនៃការសិក្សាអប់រំ និងស្ថានភាពឯទៀត ក្នុងគោលដៅបង្ការជាមុននិងការពារប្រជាពលរដ្ឋពីអំពើជួញដូរមនុស្ស
  • សម្របសម្រួល លើកយោបល់ ពាក់ព័ន្ធនឹងការរៀបចំផែនការបង្ការ​ ទប់ស្កាត់ ស្នើឡើងនូវវិធានការ គោលការណ៍ វិធីសាស្ត្រ យុទ្ធសាស្ត្រទូលំទូលាយដែលត្រួវអនុវត្តសម្រាប់ឲ្យក្រសួង ស្ថាប័ន និងផ្នែកពាក់ព័ន្ធចូលរួមបង្ការទប់ស្កាត់ អំពើជួញដូរមនុស្សនិងអំពើកេងប្រវ័ញ្ចលើមនុស្សគ្រប់រូបភាពក្នុងព្រះរាជាណាចក្រកម្ពុជា
  • សហការកសាងផែនការអគ្គលេខាធិការដ្ឋាន សកម្មភាពរយៈពេលខ្លី មធ្យម វែង លើកទិសដៅអនុវត្តស្របតាមតំណាក់កាលនីមួយៗ និងកំណត់សូចនាករអនុវត្តន៍សម្រាប់ការងារបង្ការ ទប់ស្កាត់
  • ចូលរួមផ្តល់មតិកែលម្អចំណុចខ្វះខាតនៃការអនុវត្តផែនការសកម្មភាព និងយុទ្ធសាស្ត្រនានា និងសហការកសាងផែនការ និងយុទ្ធសាស្ត្រជាតិ រយៈពេល ខ្លី មធ្យម វែង និងដាក់ទិសដៅអនុវត្តស្របតាមកំណត់កាលនីមួយៗ​ និងកំណត់សូចនាការអនុវត្តសម្រាប់ការងារបង្ការទប់ស្កាត់ និងជម្រុញការអនុវត្ត
  • ផ្តួចផ្តើម គាំទ្រ សម្របសម្រួល ការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងយុទ្ធនាការអប់រំ ផ្សព្វផ្សាយជាសាធារណៈនានា
  • ផ្សព្វផ្សាយផែនការ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងលទ្ធផលការងារនានារបស់គណៈកម្មាធិការជាតិ ជូនសមាជិកនៃក្រុមការងារជំនាញអន្តរក្រសួងស្ថាប័នបានជ្រាប
  • តាមដាន បូកសរុប របាយការណ៍ ស្តីពីលទ្ធផលការងារបង្ការទប់ស្កាត់របស់ក្រុមការងារបង្ការទប់ស្កាត់ សន្និដ្ឋាន វាយតម្លៃអំពីប្រសិទ្ធភាព និងលើកអនុសាសន៍ ដាក់ជូនអគ្គលេខាធិការដ្ឋាន
  • ចូលរួមប្រជុំទៀងទាត់ជាមួយក្រុមមន្ត្រីជំនួយការផ្សេងទៀត ដើម្បីផ្លាស់ប្តុរយោបល់ និងចែករំលែកព័ត៌មាន និងសហការដោះស្រាយភាពប្រឈមក្នុងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
  • លើកផែនការការងារ និងថវិកាប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ដាក់ជូនលេខាធិការដ្ឋានរដ្ឋបាលសរុប
  • ចូលរួមប្រជុំទៀងទាត់ និងរាយការណ៍ការងារជាមួយអគ្គលេខាធិការដ្ឋាន និងបំពេញការងារផ្សេងទៀត តាមការប្រគល់ជូនរបស់អគ្គលេខាធិការដ្ឋាន។
prevention.txt · Last modified: by Sang Romdors

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki