User Tools

Site Tools


protection

Home > General Secretariat of NCCT > 6 Working Group of General Secretariat of NCCT

ក្រុមការងារការពារជនរងគ្រោះ

តារាងឈ្មោះមន្រ្តីរាជការ

លរឋានន្តរស័ក្តិឈ្មោះតួនាទីលេខទូរស័ព្ទអ៊ីម៉ែល
០១ឯកឧត្តម ឧត្តមសេនីយ៍ទោអ៊ូ ម៉ានីរ៉ាអគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការការពារជនរងគ្រោះ081 41 88 14ou.manira@ncct.gov.kh
០២លោកឧត្តមសេនីយ៍ទោ លី តុងហ៊ុយប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះ081 81 85 85ly.tonghuy@ncct.gov.kh
០៣លោកឧត្តមសេនីយ៍ត្រីគង់ ស៊ីចាន់អនុប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះ012 802​ 514kong.sichan@ncct.gov.kh
០៤លោកឧត្តមសេនីយ៍ត្រីសេក ស៊ីវ៉េតអនុប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះunknownsek.siveth@ncct.gov.kh
០៥លោក អនុសេនីយ៍ទោនន់ ឧត្តមមន្រ្តីក្រុមជំនួយកិច្ចការការពារជនរងគ្រោះ089 505 606nun.oudom@ncct.gov.kh

* អនុស្សរណៈ (MOU)

តួនាទី ភារកិច្ច

  • ចូលរួមជាមួយក្រុមការងារជំនាញអន្តរក្រសួង ស្ថាប័ន ទទួលបន្ទុកកិច្ចការពារជនរងគ្រោះ ដើម្បីទំនាក់ទំនងសម្របសម្រួល គាំទ្រ សហការ ផ្តល់ និងទទួលព័ត៌មាន តាមដានភាពរីកចម្រើននៃការអនុវត្តសកម្មភាពជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស ភាពប្រឈម ពិនិត្យ សន្និដ្ឋាន និងលើកយោបល់
  • សិក្សា ស្រាវជ្រាវ ពិនិត្យ តាមដាន ស្ថានភាពប្រែប្រួលនៃភាពរងគ្រោះរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ទំនោរជាសាកលស្តីពីការការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស
  • ចូលរួមផ្តល់មតិកែលម្អចំណុចខ្វះខាតនៃការអនុវត្តផែនការសកម្មភាព យុទ្ធសាស្ត្រនានា ពាក់ព័ន្ធកិច្ចការពារជនរងគ្រោះ និងការអភិវឌ្ឍន៍កែប្រែស្ថានភាពចាកចេញពីភាពរងគ្រោះ និងសហការ កសាងផែនការ និងយុទ្ធសាស្ត្រជាតិ រយៈពេលខ្លី មធ្យម វែង និងដាក់ទិសដៅអនុវត្តស្របតាមតំណាក់កាល
  • ចូលរួមកសាង គោលការណ៍ បទដ្ឋាន ផែនការ សកម្មភាព យុទ្ធសាស្ត្រសម្រាប់ការជួយជនរងគ្រោះ ផ្តល់កិច្ចការពារផ្លូវច្បាប់ ការផ្តល់សេវាកម្មនានា រួមទាំង សេវាផ្នែកច្បាប់ សេវាសុខភាព សេវាសង្គមកិច្ច ការស្តារនីតិសម្បទា ការធ្វើមាតុភូមិនិវត្តន៍ ការធ្វើសមាហរណកម្ម ទៅក្នុងគ្រួសារ ឬ សហគមន៍ ជំរុញការចងក្រងទិន្នន័យតាមដានករណី ជាប្រព័ន្ធក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូមនុស្ស
  • ជំរុញការគ្រប់គ្រងមជ្ឈមណ្ឌលជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអនុវត្តបទដ្ឋានអប្បបរមាដែលមានស្រាប់ឲ្យមានប្រសិទ្ធភាព ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាកម្មជួយជនរងគ្រោះ ជាពិសេសកុមារ
  • ជំរុញការឆ្លើយតបតៅនឹងសំណូមពរ ក្នុងការការពារសិទ្ធិ និងសេចក្តីត្រូវការរបស់ជនរងគ្រោះ ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវ
  • សហការ​​ ពិនិត្យតាមដាន លើកយោបល់ ពាក់ព័ន្ធនឹងការរៀបចំផែនការក្នុងការការពារជនរងគ្រោះ ស្នើឡើងនូវវិធានការ គោលការណ៍ វិធីសាស្ត្រ យុទ្ធសាស្ត្រទូលំទូលាយ ដែលត្រូវអនុវត្ត សម្រាប់ក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធ ដើម្បីចូលរួមជួយជនរងគ្រោះមិនឲ្យប្រឈមនឹងភាពងាយរងគ្រោះសារជាថ្មី
  • ផ្សព្វផ្សាយផែនការ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងលទ្ធផលការងារនានារបស់គណៈកម្មាធិការជាតិ ជូនសមាជិកនៃក្រុមការងារជំនាញអន្តរក្រសួងស្ថាប័ន
  • សហការកសាងផែនការសកម្មភាពអគ្គលេខាធិការដ្ឋាន រយៈពេលខ្លី មធ្យម វែង លើកទិសដៅអនុវត្តស្របតាមតំណាក់កាលនីមួយៗ និងកំណត់សូចនាករអនុវត្តសម្រាប់ការងារជួយជនរងគ្រោះ
  • ចូលរួមប្រជុំទៀងទាត់ជាមួយក្រុមមន្ត្រីជំនួយការផ្សេងទៀត ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកព័ព៌មាន និងសហការដោះស្រាយភាពប្រឈមក្នុងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
  • តាមដាន បូកសរុប របាយការណ៍ ស្តីពីលទ្ធផលនៃកិច្ចការពារជនរងគ្រោះ សន្និដ្ឋាន វាយតម្លៃអំពីប្រសិទ្ធភាពការងារផ្តល់សេវាកម្មជួយជនរងគ្រោះ និងអភិវឌ្ឍន៍កែប្រែស្ថានភាព ដាក់ជូនអគ្គលេខាធិការដ្ឋាន
  • លើកផែនការការងារ និងថវិកាប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ​ ដាក់ជូនលេខាធិការដ្ឋានរដ្ឋបាលសរុប
  • ចូលរួមប្រជុំទៀងទាត់ និងរាយការណ៍ការងារជាមួយអគ្គលេខាធិការដ្ឋាន និងបំពេញការងារផ្សេងទៀតតាមការប្រគល់ជូនរបស់ អគ្គលេខាធិការដ្ឋាន។
protection.txt · Last modified: by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki