User Tools

Site Tools


public:roles:provincial:police

ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត

Back

ឯកសារយោងចុងក្រោយ: ១៨ វិច្ឆិការ ២០២៤

ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ស្ថិតនៅក្រោមឪវាទអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងស្ថិតនៅក្រោមការបញ្ជាដឹកនាំជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ មានសមត្ថកិច្ចការពារ និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានី ខេត្ត។

ភារកិច្ច

  • អនុវត្តការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
  • ការពារអាយុជីវិត សិទ្ធិ សេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
  • ការពារសុវត្តិភាពថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងភ្លៀវបរទេស
  • ការពារការសម្ងាត់ជាតិ ការពារស្ថាប័ន សម្បត្តិវប្បធម៌ បេតិកភណ្ឌជាតិ ទ្រព្យសម្បត្តិសាធារណៈ និងគោលដៅសំខាន់ៗ
  • រៀបចំសណ្ដាប់ធ្នាប់សាធារណៈ សណ្ដាប់ធ្នាប់ចរាចរផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងការពារបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ
  • ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាស់សកម្មភាពជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើនីតិជន អនីតិជន និងអំពើហិង្សាក្នុងគ្រួសារ
  • ផ្សព្វផ្សាយអប់រំការងារយេនឌ័រដល់មន្ត្រីនគរបាលជាតិក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ
  • ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ
  • ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង និងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែលប្រឆាំងនឹងសន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន
  • គ្រប់គ្រងសកម្មភាពក្រុមហ៊ុនផ្ដល់សេវាសន្តិសុខ
  • ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើវិច្ឆេទកម្មសេដ្ឋកិច្ច និងបង្ក្រាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ
  • ធ្វើការងារបច្ចេកទេសវិទ្យាសាស្រ្តព្រហ្មទណ្ឌ
  • ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានាក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ
  • ចុះបញ្ជីនិងគ្រប់គ្រងស្ថិតិ អាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល អាស៊ីដខ្លាំង និងមុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខសង្គម
  • ធ្វើការងារស្រាវជ្រាវប្រមូលព័ត៌មាន បង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបង្កចលាចលសង្គម និងសកម្មភាពភេរវកម្ម
  • ចាប់ខ្លួន ឃាត់ខ្លួនជនសង្ស័យ កសាង និងបញ្ជូនសំណុំរឿង ព្រមទាំងវត្ថុតាងទៅតុលាការតាមនីតិវិធី ដែលច្បាប់បានកំណត់
  • អនុវត្តនិងសហការអនុវត្តសាលក្រម សាលដីកា និងដីកានានារបស់ស្ថាប័នអយ្យការ និងតុលាការ
  • សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តវិធានការបង្ការ ទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ
  • តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងគ្រប់គ្រងទិន្នន័យការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីគ្រួសារ និងការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្របតាមលិខិតបទដ្ឋានគតិយុត្តជាធារមាន
  • ធ្វើការងារគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត1) ជនបរទេសអន្តោប្រវេសន្ត2) និងជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជនក្នុងភូមិសាស្ត្រទទួលខុសត្រូវ
  • ស្រាវជ្រាវរកមនុស្សបាត់ខ្លួន
  • គ្រប់គ្រង បញ្ជា ដឹកនាំផែនការងារ ការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ វរសេនាតូចនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក
  • គ្រប់គ្រងចលនទ្រព្យនិងអចលនទ្រព្យរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
  • ធ្វើការងាររដ្ឋបាល បុគ្គលិក បញ្ដុះបណ្ដាល ការងារគណនេយ្យ និងផស្ដុភារ របស់ស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត តាមការកំណត់
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត តាមការកំណត់
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រគល់ឱ្យ
1)
ជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើវិនិយោគក្នុងក្របខណ្ឌច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
2)
ជនទាំងឡាយណាដែលមកប្រទេសកម្ពុជាដោយស្របច្បាប់ដើម្បីស្នាក់នៅរយៈពេលយូរ ឬដើម្បីប្រកបវិជ្ជាជីវៈ ឬធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ឬកសិកម្ម
public/roles/provincial/police.txt · Last modified: 2024/11/26 17:29 by In Mean

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki